adverise with khmeread Image2

ប៉ូលិសអន្តោប្រវេសន៍ ឃាត់ខ្លួន​ជនសង្ស័យ ​១៩ ​នាក់ បើក​ល្បែងស៊ីសង​ខុសច្បាប់​

    សៀមរាប ៖ កម្លាំង​ប៉ូលិស​ការិយាល័យ​អន្តោប្រវេសន៍ ខេត្តសៀមរាប បាន​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប កន្លែង​ល្បែងស៊ីសង​ខុសច្បាប់ តាម​ប្រព័ន្ធ អន​ឡាញ  និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ១៩​ នាក់ ក្នុងនោះ​មាន​ជនជាតិ​ចិន ១៨ ​នាក់ និង​ស្រី្តជនជាតិខ្មែរ​ម្នាក់ ​នៅ​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គុំ ក្រុង​-​ខេត្តសៀមរាប ចំនួន ០៣ ​ទីតាំង​ផ្សេងគ្នា។​

    ប៉ូលិស​និយាយថា ក្នុងនោះ​មានផ្ទះ​សំណាក់​យីហោ ស៊ាន​ហ៊ួ ធៀន ឃាត់ខ្លួន​បាន​ចំនួន ១៣ ​នាក់ (ស្រីម្នាក់) និង​នៅផ្ទះ​ជួល ២​ល្វែង​ទៀត គឺ​ផ្ទះ B23 និង​ផ្ទះ B26  ឃាត់ខ្លួន​បាន​ចំនួន ០៦​ នាក់។​

    កិច្ចប្រតិបត្តិការ​បង្ក្រាប​ករណី​ខាងលើនេះ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ជា គឹម​សាន ស្នងការរង ទទួល​ផែន​អន្តោប្រវេសន៍ និង​លោក​វរសេនីយ៍ទោ វ៉ាន់ រិ​ទ្ធ នាយប៉ូលិស​ការិយាល័យ​អន្តោប្រវេសន៍​ខេត្តសៀមរាប ដោយមាន​ការសម្របសម្រួល​ពី​លោក ជួន សុ​បញ្ញា ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តសៀមរាប និង​មានការ​ចូលរួម​ពី​កម្លាំង​ប៉ូលិស​ការិយាល័យ​ការពារ និង​អន្តរាគមន៍​ខេត្ត​ផងដែរ​។​

    លោក​វរសេនីយ៍ទោ ជា គឹម​សាន ស្នងការរង ទទួល​ផែន​អន្តោប្រវេសន៍​បានឱ្យដឹងថា បន្ទាប់ពី​កម្លាំង​របស់លោក​ប្រើប្រាស់​វិធានការ​ជំនាញ​ដោយបាន​ធ្វើការ​ស្រាវជ្រាវ​ជាក់លាក់​រួចមក នៅវេលា​ម៉ោង​១០ និង​៤០​នាទី​ព្រឹក ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៦ លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​បង្ក្រាប​ករណី​បើក​ល្បែងស៊ីសង​ខុសច្បាប់ តាម​ប្រព័ន្ធ អន​ឡាញ និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន ១៩ ​នាក់ ហើយ​បានធ្វើ​ការឆែកឆេរ  និង​ដកហូត​បាន​សម្ភារៈ​ដូចជា​៖ កុំ​ព្យូ​រ​ទ័​រលើ​តុ និង​យូរ​ដៃ​ចំនួន ១៦​គ្រឿង​, ទូរស័ព្ទដៃ​ចំនួន ១០​គ្រឿង និង​សម្ភារៈ​ជាច្រើន​ទៀត​។​

    ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ និង​ដកហូត​សម្ភារៈ​រួចមក កម្លាំង​ប៉ូលិស​បាន​នាំខ្លួន​ជនសង្ស័យ​មក​ធ្វើការ​សាកសួរ​នៅ​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍​ខេត្តសៀមរាប ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប​៕


adverise with khmeread

មតិយោបល់