adverise with khmeread Untitled 1

ដឹក​បុរស​វៀតណាម​ម្នាក់​ទៅ​មន្ទីរពេទ្យ​យ៉ាង​លឿន ដោយសារ​អនុវត្ត​ក្បាច់​ត្រេកត្រអាល​ខុស​បច្ចេកទេស បាក់​ឮសូរ "​ផស​"

    ​យោងតាម​ប្រភពព័ត៌មាន​អង់គ្លេស Daily Mail បានឱ្យដឹងថា បុរស​វៀតណាម​ម្នាក់​ត្រូវបាន​ដឹក​ទៅ​មន្ទីរពេទ្យ​ទាំង​ឈឺចាប់​បំផុត បន្ទាប់ពី "​បាក់​" ប្រដាប់ភេទ​អំឡុងពេល​សាក​ក្បាច់​រួមភេទ​ដ៏​ត្រេកត្រអាល​មួយ​។ នេះ​បើតាម​វេ​ប​សាយ​ដេលី​មែ​ល​ចុះផ្សាយ​កាលពី​ថ្ងៃទី ១១ តុលា​។​

​    ​បុរស​វៀតណាម​អាយុ ៥៩ ឆ្នាំ​នោះ​ត្រូវបាន​នាំទៅ​មន្ទីរពេទ្យក្រុង​ហូជីមិញ កន្លែង​ដែល​លោក​ប្រាប់​វេជ្ជបណ្ឌិត​ថា លោក​ស្តាប់ឮ​សំឡេង​ផស​យ៉ាងខ្លាំង​ខណៈ​កំពុង​រួមមេត្រី​ជាមួយ​ដៃគូ​។ ក្រុម​វេជ្ជបណ្ឌិត​មានការ​ភ្ញាក់ផ្អើល ពេល​ឃើញ​លិង្គ​នោះ​បាក់​ត្រង់​គល់ ដែល​ជាប់​នឹង​រាងកាយ​។ 

​    ​Tuoi Tre បាន​រាយការណ៍​ថា លិង្គ​នោះបាន​ប្រែ​ទៅជា​ជាំ​ស្លេកស្លាំង និង​តម្រូវឱ្យ​វេជ្ជបណ្ឌិត​ព្យាបាល​ជាបន្ទាន់​។ 

​    ​លោក​វេជ្ជបណ្ឌិត Mai Ba Tien Dung មកពី​មន្ទីរពេទ្យ Binh Dan Hospital និយាយថា "​ប្រដាប់ភេទ​នោះ​ហើម​ជាំ ហើយក៏​បាក់​នៅ​គន្លាក់​គល់​លិង្គ​ផងដែរ​"​។ 

​    ​បុរស​មិន​បញ្ចេញ​ឈ្មោះ​នោះ​ត្រូវបាន​យកទៅ​វះកាត់ ដេរ​ភ្ជាប់​កន្លែង​បាក់​ឱ្យ​ជាប់​ដូចដើម​ឡើងវិញ​។ បុរស​នោះ​មិនបាន​ប្រាប់ថា​តើ​ក្បាច់​មួយ​ប្រភេទ​ណា​នោះទេ ដែល​ធ្វើឱ្យ​លិង្គ​គាត់​បាក់​៕ 

ប្រភព៖ Dailymail

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់