adverise with khmeread Putin modi weapons 720079

ឥណ្ឌា​នឹង​ទិញ​ប្រព័ន្ធ​ការពារ​អាកាស​ពី​រុស្ស៊ី​តម្លៃ​រាប់ពាន់​លាន​ដុល្លារ ចំពេល​កំពុង​តានតឹង​ជាមួយ​ចិន​និង​ប៉ា​គី​ស្ថាន​

    ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី ចំពេល​ដែលមាន​ភាព​តានតឹង​ជាមួយ​ប៉ា​គី​ស្ថាន នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi កំពុង​សម្លឹងមើល​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សំខាន់​ជាច្រើន អំឡុងពេល​ទស្សនៈកិច្ច​ទៅ​រដ្ឋ Goa ភាគ​ខាង​ប្រទេស​ឥណ្ឌា​របស់​ប្រ​ធានា​ធិ​តី​រុស្ស៊ី សម្រាប់​កិច្ចប្រជុំ​កំពូល BRICS (​ប្រេ​ស៊ី​ល រុស្ស៊ី ឥណ្ឌា ចិន និង អាហ្វ្រិក​ខាងត្បូង​) នៅ​សប្ដាហ៍​ក្រោយនេះ​។​

​    ​កិច្ចព្រមព្រៀង​ទាំងនោះ​អាចធ្វើឱ្យ​ឥណ្ឌា​ក្លាយជា​ប្រទេស​មហាអំណាច​យោធា​មួយ​របស់​ពិភពលោក​។​

​    ​ឥណ្ឌា​នឹង​ទិញ​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស​បាញ់​ពី​ចម្ងាយ S-400 Triumf ចំនួន ៥ គ្រឿង ដើម្បី​បន្ថែម​លើ​ប្រព័ន្ធ​ការពារ​ដែលមាន​ស្រាប់​ចំនួន ១២ គ្រឿង ឧទ្ធម្ភាគចក្រ Kamov-28 ច្រើន​គ្រឿង និង​យន្តហោះ​ចម្បាំង​ថ្មីៗ Sukhoi 30-MKI ដែល​ប្រទេស​ឥណ្ឌា​មាន ២៧២ គ្រឿង​ទៅហើយនោះ​។ ប្រព័ន្ធ​ការពារ​អាកាស​នេះ​រំពឹង​ទិញ​ពី​រុស្ស៊ី​ក្នុងតម្លៃ​១០ ពាន់​លាន​ផោន (១២,៣ ពាន់​លាន​ដុល្លារ​)​។​

​    ​ការផលិត​រួមគ្នា​នៃ​ឧទ្ធម្ភាគចក្រ Kamov-226 និង​ការវិវឌ្ឍ​យន្តហោះ​ចម្បាំង​ជំនា​ន់ទី ៥ (FGFA) រួមគ្នា​ដែល​ទន្ទឹងរង់ចាំ​ជា​យូរ​មក​នោះ​ក៏​នឹងត្រូវ​ព​ន្លឿ​ន​ផងដែរ​នៅ​កិច្ចប្រជុំ​រវាង​រុស្ស៊ី និង​ឥណ្ឌា​នៅពេល​ខាងមុខនេះ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់