adverise with khmeread 1

បើកម៉ូតូលឿនបុករថយន្តកំពុងបត់ឆ្លងផ្លូវរបួស២នាក់

     ភ្នំពេញ ៖ នារី​ម្នាក់​បាន​រងរបួស​បាក់ជើង​ត្រូវបាន​រថយន្ត​សាមុយ​ដឹង​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ និង​យុវជន​ម្នាក់ទៀត​របួសស្រាល ដោយសារតែ​ពួកគេ​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​លឿន​បុក​រថយន្ត​បា​ឡែ​ន​កំពុង​បត់​ឆ្លងផ្លូវ​ពេញទំហឹង ។​
      ហេតុការណ៍​នេះ​បាន​កើង​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខក្រសួង​ព័ត៌មាន តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស កែង​ផ្លូវ​លេខ​៩០ ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​
        ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​រថយន្ត​បា​ឡែ​ន ពណ៌​ស​ពាក់​ស្លាក​លេខ ភ្នំពេញ 2AE-5702 បើកបរ​តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ។​
    ពេលមកដល់​ចំណុចកើតហេតុ​បាន​បត់​ឆ្វេង​បំណង​ឆ្លងទៅ​ផ្លូវ​លេខ​៩០ ខណ​:​កំពុង​បត់​ស្រាប់​តែមាន​យុវជន​និង​នារី​ម្នាក់​ជិះ​ម៉ូតូ មួយគ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥
​ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1FF-3621 ជិះ​ឌុប​គ្នា​ក្នុង​ល្បឿន​យ៉ាង​លឿន​ទិសដៅ​បញ្ច្រាស​គ្នា បាន​ជ្រុល​ទៅបុក​រថយន្ត​ចំ​ពីមុខ​ពេញទំហឹង បណ្តាលឱ្យ​នារី​ដែល​អង្គុយ​ពីក្រោយ​រងរបួស​បាក់ជើង ចំណែក​យុវជន​ជា​អ្នក​ឌុប​រងរបួស​ស្រាល ។​
          ប្រភព​បន្តថា ភ្លាមនោះ​រថយន្ត​សាមុយ​បានមក​ដឹក​នារី​រងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ហើយ​រថយន្ត​និង​ម៉ូតូ​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉​លិ​ស​ខណ្ឌដូនពេញ​រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ ដោយសារតែ​ភាគី​ទាំង​២​និយាយ​ចរចា​មិនត្រូវ​គ្នា ៕​

adverise with khmeread

មតិយោបល់