adverise with khmeread  1x 1 %284%29

ម៉ូតូ BMW នេះឆ្លាតរហូតដល់ថ្នាក់អ្នកបើកបរមិនចាំបាច់ពាក់មួកសុវត្ថិភាពក៏បាន

    កាលពីថ្ងៃអង្គារនៅទីក្រុង Santa Monica រដ្ឋ Califonia ប្រទេសអាមេរិក ក្រុមហ៊ុន BMW Group បានបញ្ចេញគំរូម៉ូតឆ្លាតមួយ ដែលអាចបំបាត់ការពាក់មួកសុវត្ថិភាព ព្រោះម៉ូតូនោះមានមួកសុវត្ថិភាពស្វ័យប្រវត្តិទៅហើយ។

    ម៉ូតូម៉ាក BMW Motorrad Vision Next 100 គឺជាម៉ូតូដ៏អស្ចារ្យចុងក្រោយក្នុងចំណោមស៊េរី Vision Next series របស់ BMW ដែលអបអរខួបទី ១០០ នៃយីហោអាល្លឺម៉ង់មួយនេះជាមួយនឹងការឆ្ពោះទៅរកគំរូរថយន្តពី Rolls-Royce, Mini និង BMW ។

    ក្រុមហ៊ុននេះបានធ្វើម្ចាស់ផ្ទះរៀបចំកម្មវិធីបង្ហាញផលិតផលថ្មីជុំវិញពិភពលោកប្រចាំឆ្នាំ ដើម្បីដាក់បង្ហាញគំរូម៉ូតូថ្មីនេះក្នុងទីក្រុងផ្សេងៗគ្នា។

    តើមុខងារពិសេសរបស់ម៉ូតូនេះគឺជាអ្វី? យោងតាម BMW វាគឺដូចជាកង់មួយអ៊ីចឹង ដែលមានប្រព័ន្ធគ្រប់គ្រងលំនឹងដើម្បីរក្សាចំហរ នៅពេលបញ្ឈរ ហើយមានចលនាបត់បែន (ល្អសម្រាប់អ្នកដែលចង់បើកក្នុងល្បឿនលឿន)។ ប្រព័ន្ធជាច្រើន ដែលមួយក្នុងចំណោមនោះហៅថា "Digital Companion" ដែលផ្ដល់ដំបូន្មានដល់អ្នកជិះ ដើម្បីបង្កើនបទពិសោធន៍បើកបរដែលមានចម្រុះលក្ខណៈជាច្រើន។ ហើយមួយទៀតហៅថា "The Visor" គឺជាវ៉ែនតាមួយគូដែលអាចមើលឃើញគ្រប់ទិសជុំវិញខ្លួន និងគ្រប់គ្រងដោយចលនាភ្នែក ដើម្បីភ្ជាប់ទំនាក់ទំនងព័ត៌មានទៅនឹងស្ថានភាពផ្លូវដល់អ្នកជិះ។

    នេះមានន័យថាអ្នកផលិតបង្កើតប្រព័ន្ធបើកបរដោយមិនខ្វល់រឿងគ្រោះថ្នាក់ ហើយក៏ត្រូវបានគេរំពឹងថានឹងបង្កើតវាលើរថយន្តត្រឹមឆ្នាំ ២០៤០ ផងដែរ៕

adverise with khmeread

មតិយោបល់