adverise with khmeread 14646634 1143398465747027 229152409 o

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុងករណី​លាក់ទុក​អាវុធ​ខុសច្បាប់​

    កោះកុង ៖ កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ខេត្តកោះកុង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុងករណី​លាក់ទុក​អាវុធ​ខុសច្បាប់ ហើយ​បានធ្វើការ​ឆែកឆេរ​រក​ឃើញ​អាវុធខ្លី​១​ដើម​ម៉ាក ប្រា​ហា និង​គ្រាប់កាំភ្លើង​ចំនួន​ ៤​ គ្រាប់​រួច​បញ្ជូន​ខ្លួន​រួមទាំង​វត្ថុតាង​ទៅ​តុលាការ នៅ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៦​នេះ។

    ប៉ូលិស​បានឱ្យ​យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ថង់ ស៊ា​ង​ថៃ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ មុខរបរ​ចាំផ្ទះ​សំណាក់​ឱ្យ​​គេ​យីហោ​ "​ផ្ទះសំណាក់​តាប់" ​ស្ថិតនៅ​ភូមិ​១ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេ​ម​ភូមិន្ទ ខេត្តកោះកុង​។​

    ប៉ូលិស​បន្តថា ការចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ​គឺ​សមត្ថកិច្ច​អនុវត្ត​ទៅតាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់​សាលាដំបូង​ខេត្តកោះកុង​លេខ ១៥៧២ ត​.​ព ចៅក្រម​ស៊ើបសួរ តារា សុ​តា​។​

    ក្រោយពី​ធ្វើការ​សាកសួរ​រួចរាល់​ហើយ​សមត្ថកិច្ច​បា​នក​សាង​សំណុំរឿង​បញ្ជូន​ខ្លួន​រួមទាំង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្ត ​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕

adverise with khmeread

មតិយោបល់