adverise with khmeread Unnamed %281%29

រពឹសដៃផ្ទៃឆ្អែត​!!!​ ជិះ​ម៉ូតូឌុប​គ្នា​មក​ចូល​ផ្សារ​ឃើញ​គេ​ទុក​កាបូប​នៅជាប់​ម៉ូតូ​លួច​យក​ត្រូវ​ម្ចាស់​ទាន់​ស្រែក​ផ្អើល​ចាប់បាន​ម្នាក់​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្សពួក​បីនាក់​ដែល​បានធ្វើ​សកម្មភាព​លួច​កាបូប​លុយ​នៅជាប់​នឹង​ម៉ូតូ ​ត្រូវបាន​ម្ចាស់​គេ​ឃើញ​ទាន់​ស្រែក​ឆោឡោ​ដេញចាប់បាន​ម្នាក់​វាយ​ឡើង​ទ្រោម​ខ្លួន​រួច​ប្រគល់ឱ្យ​សមត្ថកិច្ច  ចំណែក​២​នាក់​ទៀត​រត់​រួច​។​

    អំពើ​លួច​ឆក់​ខាងលើ​បង្ក​ការភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ និង​៥​នាទី​ព្រឹក​ថ្ងៃទី​១២​ ខែតុលា​ ឆ្នាំ​២០១៦​ ស្ថិតនៅក្នុង​ផ្សា​រ ​បុរី​លឹម​ឈាង​ហាក់ ភូមិ​ឬ​ស្សី​១ សង្កាត់​ស្ទឹងមានជ័យ ខ​ណ្ខ​មានជ័យ រាជធានី​ភ្នំពេញ​។​

    តាម​ប្រភពពី​ប្រជាពលរដ្ឋ​បានឱ្យដឹងថា ពួកគាត់​បានឃើញ​ជន​សង្ស័យ​ជិះ​ម៉ូតូ​មួយគ្រឿង​មាន​គ្នា​៣​នាក់​បានមក​ឈប់​នៅក្បែរម៉ូ​តូ​មួយគ្រឿង​ទៀតហើយ​បាន​ដើរទៅ​ក៏បាន​លូក​យក​កាបូប​លុយ​ដែល​ម្ចាស់​គេ​ភ្លេច។​

    ពេល​នោះបាន​ម្ចាស់​មក​ទាន់​បានឃើញ​ហើយ​បាន​ស្រែក​ឆោឡោឡើង​ធ្វើឱ្យ​ពួកវា​ភ័យ​រត់​គេចខ្លួនបាត់​នៅសល់តែ​អ្នកបើក​ម៉ូតូ​រត់​មិន​រួច​ត្រូវបាន​អ្នក​ដែល​នៅក្បែរៗ​នោះ​ចាប់បាន​វាយ​ម្នា​ក់មួយ​ដៃ​មួយ​ជើង​ទ្រោម​ខ្លួន​និង​បែក​មុខ​ហើយ​បានប្រគល់​ឱ្យ​សមត្ថ​កិច្ច​។​

    ប៉ូលិស​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ វ៉ា សា​លាភ អាយុ​១៨​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ផ្ទះជួល​ភូមិ​មានជ័យ សង្កាត់​ស្ទឹងមានជ័យ ដោយ​ធ្វើ​សកម្មភាព​គ្នា​បីនាក់​ចាប់បាន​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្ទេ​ប​ ពណ៌​ផ្កាឈូក ​ស្លាក​លេខ ភ្នំពេញ​1W-1779​។​

    ជនសង្ស័យ​បាន​សារភាពថា​ខ្លួន​ពិតជា​បាន​បាន​លួច​កាបូប​មែន។ ​ក្រោយពី​សាកសួរ​រួច​ត្រូវបាន​កសាង​សំណុំរឿង​បញ្ចូនទៅ​អធិការដ្ឋាន​ប៉ូលិស​ខ​ណ្ឌមានជ័យ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

 

adverise with khmeread

មតិយោបល់