adverise with khmeread John park and jo hyun ah

មានពាក្យចចាមអារ៉ាមថា John Park និង Jo Hyun Ah កំពុងមានទំនាក់ទំនងស្នេហា

          កាល​ពីថ្ងៃទី​១២​ខែតុលា ប្រភព​មួយ​បាន​បង្ហើបប្រាប់ថា John Park មាន​ទំនាក់ទំនង​ស្នេហា​ជា​មួយ​នឹងតារាស្រី Jo Hyun Ah រយៈ​ពេល​ពីរឆ្នាំ​មក​ហើយ។  ប្រភពដដែល​បាន​អះអាងថា តារា​ចម្រៀងទាំងពី​រ​បាន​ចាប់ផ្តើម​ទាក់ទង​គ្នា​ដោយ​សារតែ​ពួកគេមាន​ចំណុច​រួម​ក្នុង​វិស័យ​ចម្រៀង។

          Jo Hyun Ah ធ្លាប់សហការ​ជាមួយ​ John Park សម្រាប់​បទចម្រៀងក្នុង​អាល់ប៊ុម “Still” ។ បទ “Nearness is to love” ត្រូវ​បាន​និពន្ធ​ដោយ​ Jo Hyun Ah ចំណែ​ក​ទំនុចច្រៀងសរសេរ​ដោយ John Park ។

          ទោះបីជា​យ៉ាងណា ទីភ្នាក់ងារ​របស់​ John Park និង Jo Hyun Ah បាន​ឆ្លើយ​តបទៅនឹងពាក្យចចាមអារ៉ាមនេះ ហើយ​ថា “វាជាការពិតដែលថា អ្នកទាំង​ពីរ​គឺជា​មិត្តភក្តិជិតស្និទ្ធ ប៉ុន្តែ​ពួកគេគ្មានទំនាក់ទំនងស្នេហាទេ”៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់