adverise with khmeread Shu qi and stephan

Shu Qi ចាប់ផ្តើមតមអាហារនិងស្រា សង្ស័យថា មានផ្ទៃពោះ

          តារា​ស្រី Shu Qi វ័យ៤០​ឆ្នាំ​បាន​ប្រកាស​ថា នាង​បាន​រៀបការ​ជាមួយ​នឹង​តារា​ភាព​យន្ត​ Stephen Fung វ័យ៤២​ឆ្នាំ​កាល​ពី​ខែកញ្ញា​ឆ្នាំ​២០១៦​។

កាលពី​ពីរ​បី​ខែមុននៅលើ​បណ្តាញសង្គម​ នាង​បាន​និយាយថា នាង​បាន​ផ្អាក​ការ​ទទួល​ទាន​ស្រានិង​អាហារ​ច្រើន​មុខ​ ហើយ​គេសង្ស័យ​ថា នាង​ប្រហែល​ជា​មាន​ផ្ទៃពោះ។ Shu Qi បាន​សរសេរថា “​ខ្ញុំ​មិន​អាច​ទទួល​ទាន​អាហារ​ដែល​មាន​ជាតិ​ផ្អែម​ សាច់គោ គ្រឿងសមុទ្រ​និងផឹក​ស្រា​បាន​ទេ”។

អ្នកនិយម​អ៊ីនធើណិត​ជា​ច្រើន​សួរថា តើ Shu Qi ពិតជា​មាន​ផ្ទៃពោះ​ឬ​យ៉ាងណា ខណៈ​ពេល​មនុស្ស​មួយចំនួន​សន្និដ្ឋាន​ថា ប្រហែលជា​បណ្តាល​មក​ពី​បញ្ហាអាឡែស៊ី។ ដូច្នេះ​ ថាតើដោយសារតែ​នាងមានផ្ទៃពោះឬ​បញ្ហាអាឡែស៊ី​មែន​ឬ​យ៉ាងណា? ចឹងទាល់តែ​សួរ Shu Qi និង Stephen ដោយ​ផ្ទាល់​ហើយ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់