adverise with khmeread 1

Thibaut Courtois និយាយត្រង់ៗថាខឹង Eden Hazard ណាស់ដែលលេងមើលងាយគូប្រកួត

    ​អ្នកចាំទី​ដៃ​ទីមួយ​របស់​ក្រុមបាល់ទាត់​អន្តរជាតិ​បែលហ្ស៊ិក Thibaut Courtois បាន​បង្ហាញថា​ខ្លួន​មិន​សប្បាយចិត្ត​នោះឡើយ ដោយ​ការបង្ហាញ​ស្ទីល​លេងសើច​របស់​មិត្ត​រួម​ក្រុម​តោ​ខៀវ Chelsea របស់គាត់ Eden Hazard អំឡុង​ការប្រកួត​ជម្រុះ​ពានរង្វាន់​ពិភពលោក World Cup របស់​ពួកគេ​ដែល​ទទួលបាន​ជ័យជម្នះ​ទៅលើ​ហ្គី​ប្រា​ល់តា​។​

​    ​ក្រុម​ជម្រើសជាតិ​រហស្សនាម​បិសាច​ក្រហម​មួយ​នេះ ទទួលបាន​ជោគជ័យ​យ៉ាង​សម្បើម​ក្នុង​លទ្ធផល ៦-០ ទៅលើ​ក្រុម​លំដាប់​ទាប​បំផុត​ជាងគេ​មួយ​ក្នុង​តំបន់​អឺរ៉ុប ប៉ុន្តែ Courtois ទទួលស្គាល់ថា គាត់​ពិតជា "​ខឹង​យ៉ាងខ្លាំង​" ដោយ ជំងឺ​បង្អួត​បច្ចេកទេស​បញ្ឈឺចិត្ត​របស់ Hazard ដែល​អាច​ភ្លាត់ស្នៀត​ត្រូវគេ​ស៊ុត​ចូល​បែលហ្ស៊ិក​។​

​    ​ខ្សែបម្រើ​ស្លាប​ពោរពេញ​ទៅដោយ​បច្ចេកទេស​រូបនេះ បាន​ប្រើ​ប​ច្ចេ​ទេស​ទាត់​បាល់​នឹង​កែងជើង​នៅឯ​ពាក់កណ្តាល​ទីលាន​ខាង​បែលហ្ស៊ិក ដែល​ធ្វើ​មានការ​រំខាន​ជាខ្លាំង​ដល់ Courtois ។​

​    ​Courtois បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ Mirror ថា "​ខ្ញុំ​ពិតជា​ខឹង​ខ្លាំងណាស់​ជាមួយ Eden Hazard ដោយសារតែ​គាត់​បាន​ព្យាយាម​ទាត់​បាល់​នឹង​កែងជើង​នៅ​តំបន់​មួយ​ក្នុង​ទីលាន ដែល​គាត់​មិនគួរ​ធ្វើ​បែប​នោះឡើយ​។ ខ្ញុំ​ជាក់ស្តែង​គឺ​ពិតជា​ចង់​រក្សា​ទម្រង់​មិន​ឱ្យគេ​ស៊ុត​ចូល​ខ្លាំងណាស់​។ ខ្ញុំ​បាន​ស្រែកប្រាប់​ទៅ​អ្នក​គ្រប់គ្នា​ឱ្យបាន​យល់ថា យើង​ត្រូវតែ​រក្សា​ទម្រង់​លេង​ឱ្យ​មុត​ស្រួច​។ យើង​មិន​ត្រូវឱ្យ​របូត​គ្រាប់​បាល់​នៅទីនេះ​ទេ​"​។​

​    ​ក្រៅពី​បញ្ចប់​ការប្រកួត​ដោយ​គ្មាន​របូត​មួយ​គ្រាប់ Courtois ក៏បាន​អះអាង​ផងដែរ​ថា វា​គឺ​ពិតជា​សំខាន់​ដើម្បី​បង្ហាញ​ពី​ការគោរព​ទៅដល់​ដៃគូ​ប្រកួត​ហ្គី​ប្រា​ល់តា​របស់​ពួកគេ ដែល​ទទួលរង​ការ​វាយ​សំពង​យ៉ាងដំណំ​។​

​    ​គាត់​បាន​បន្ថែមទៀតថា "​យើង​បាន​បង្ហាញថា​យើង​បាន​គោរព​ដៃគូ​ប្រកួត​របស់​យើង​។ យើង​មាន​រយៈពេល​មួយឆ្នាំ​កន្លះ​ទៀត​ដើម្បី​កែលម្អ និង​ត្រៀមខ្លួន​សម្រាប់ World Cup"៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់