adverise with khmeread 1

Gianluigi Buffon ឈ្នះពាន Golden Foot ផ្តួលទាំង Messi និង Ronaldo ហើយនឹងត្រូវបន្សល់ស្នាមបាតជើងនៅ Monaco ជាអចិន្ត្រៃយ៍

    ​Gianluigi Buffon ត្រូវបាន​ប្រកាស​ឈ្មោះ​ជា​អ្នកឈ្នះ​ពានរង្វាន់​ជើង​មាស Golden Foot ប្រចាំឆ្នាំ​។​

​    ​អ្នកចាំទី​ចាស់វស្សារ​របស់​សេះបង្កង់ Juventus បាន​ផ្តួល​កីឡាករ​ឆ្នើមៗ​មួយចំនួន​ដូចជា Lionel Messi, Cristiano Ronaldo និង Wayne Rooney ដើម្បី​ឈ្នះ​ពានរង្វាន់​កិត្តិយស​មួយ​នេះ​ក្នុងការ​បោះឆ្នោត​មួយ​ដោយ​ប្រិយមិត្ត​។​

​    ​Golden Foot គឺ​ត្រូវបាន​គេ​ផ្តល់ទៅឱ្យ​កីឡាករ​អាយុ​ចាប់ពី ២៨​ឆ្នាំ​ឡើងទៅ ដោយ​អាស្រ័យទៅលើ​សមិទ្ធផល និង​ភាពជោគជ័យ​ផ្ទាល់ខ្លួន ជាមួយ​ជ័យលាភី​នីមួយៗ​នឹងត្រូវ​បន្សល់​ស្នាម​បាតជើង​ជា​អចិន្ត្រៃយ៍​នៅ Champions Promenade ក្នុងប្រទេស​ម៉ូ​ណា​កូ (Monaco)​។​

​    ​វា​ត្រូវ​បានរៀបចំ​ដោយ ម្ចាស់​ជើងឯក​ក្លឹប​ជុំវិញ​ពិភពលោក World Champions Club ក្រោម​ការឧបត្ថម្ភ​រប​ស់​ព្រះអង្គម្ចាស់ Prince Albert II របស់​ប្រទេស​ម៉ូ​ណា​កូ​។​

​    ​បេក្ខជន​ដទៃទៀត​ក្នុងការ​ប្រជែង​ពានរង្វាន់​មួយ​នេះ​រួមមាន Edinson Cavani, Frank Lampard, Iker Casillas, Kaka, Thiago Silva និង Andrea Pirlo ។​

​    ​Golden Foot អាចមាន​លទ្ធភាព​ឈ្នះ​តែម្តង​ប៉ុណ្ណោះ ខណៈដែល Samuel Eto'o, Andres Iniesta និង Didier Drogba ក៏បាន​ចូលរួម​ក្នុង​បញ្ជី​ឈ្នះ​ពានរង្វាន់​មួយ​នេះ​ក្នុង​រយៈពេល​បី​ឆ្នាំ​ចុងក្រោយ​នេះ​ផងដែរ​៕

 

adverise with khmeread
ប្រភព៖ Goal

មតិយោបល់