Sergio Aguero បានបង្ហើបឱ្យដឹងថា អ្នកចាត់ការទូទៅក្រុមមេឃខៀវ Manchester City របស់គាត់លោក Pep Guardiola បានប្រាប់ខ្លួនថា គាត់ចង់ទៅដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន។
Aguero បានធ្វើការជាមួយអតីតអ្នកចាត់ការទូទៅក្រុម Barcelona សម្រាប់លើកដំបូងក្នុងរដូវកាលនេះនៅឯទឹកដី Etihad Stadium ក្រោយការចាកចេញរបស់លោក Manuel Pellegrini ។
ប៉ុន្តែខ្សែប្រយុទ្ធរូបនេះ បានបង្ហើបឱ្យដឹងថា គាត់នឹងអាចចាប់ដៃគូជាមួយ Guardiola ឆាប់ៗនេះ ប្រសិនបើគាត់ត្រូវគេផ្តល់ការងារថ្មីបន្ទាប់ទៀត។
Aguero បានបញ្ជាក់ទៅកាន់វេបសាយ TyC Sports ថា "គាត់គឺជាមនុស្សដ៏អស្ចារ្យម្នាក់។ មានហេតុផលមួយ ដែលគាត់ធ្វើបានល្អដូចអ្វីដែលគាត់បានធ្វើនៅ Bayern គឺគាត់បានឈ្នះអ្វីៗគ្រប់យ៉ាង។ គាត់គឺជាមនុស្សជោគជ័យ។ តើអ្នកនៅចាំទេ មានការជជែកពីបាល់ទាត់អន្តរជាតិមួយរយៈពេលកន្លងទៅ? Guardiola បានប្រាប់ខ្ញុំ ឯងមិនបាច់ហៅខ្ញុំទេ។ ខ្ញុំនឹងទៅដឹកនាំឯង"៕
