adverise with khmeread 1

ពិធីករបាល់ទាត់ន័រវែសក្តៅឆេវដល់ថ្នាក់បិទភ្លើងក្នុងស្ទូឌីយ៉ូផ្សាយពេលក្រុមសាន់ម៉ានីណូស៊ុតចូលន័រវែស ១ គ្រាប់

    ​ប្រទេស​សាន់​ម៉ា​រី​ណូ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ក្មេងប្រុស​ដែល​មិនចេះ​ធំធាត់​មួយ​ក្នុង​តំបន់​អឺរ៉ុប​ផ្នែក​វិស័យ​បាល់ទាត់​។​

​    ​អ្វីដែល​កត់សម្គាល់​នោះ គឺ​ប្រទេស​ដ៏​កម្សត់​ផ្នែក​វិស័យ​បាល់ទាត់​មួយ​នេះ តែងតែ​បរាជ័យ​គ្រប់ការ​ប្រកួត និង​ត្រូវបាន​គេ​លត់​ដល់​ទៅ ៧-០ ១០-០ និង​រហូតដល់​ទៅ ១៣-០ ក្នុងជំនួប​ជាមួយ​អាល្លឺម៉ង់​ក្នុង​ឆ្នាំ ២០០៦​។​

​    ​ហើយ​កំណត់ត្រា​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ជាង​នេះ នៅក្នុង​ការប្រកួត​ចំនួន ៦០​លើក ពួកគេ​បាន​បរាជ័យ​ដល់​ទៅ ៥៨​លើក និង​ស្មើ​បានត្រឹមតែ​ពីរដង​គត់​។​

​    ​ប៉ុន្តែ​កាន់តែ​អាក្រក់​ជាងនេះទៅទៀត ប្រទេស​តូច​ជាងគេ​ក្នុង​តំបន់​អឺរ៉ុប ដែលមាន​ប្រជាជន​សរុប​ចំនួន ៣៣.០០០​នាក់​មួយ​នេះ មិន​ធ្លា​ប់រក​គ្រាប់​បាល់​បាន​សូម្បី​តែមួយ​គ្រាប់​នោះឡើយ​ក្នុង​ព្រឹត្តិការណ៍​ជម្រុះ​បាល់ទាត់​ពិភពលោក World Cup ក្រៅ​ទឹកដី ក្នុង​រយៈពេល ១៥​ឆ្នាំ​ចុងក្រោយ​។​

​    ​យ៉ាងណាមិញ ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​មួយ​នេះ​ត្រូវបាន​ពួកគេ​បំបែក​បាន​ហើយ ដោយ​ពួកគេ​អាច​ស្វែងរក​គ្រាប់​បាល់​មួយ​គ្រាប់​ក្រៅ​ទឹកដី​ដំបូង​របស់ខ្លួន​បានសម្រេច ក្នុងការ​ប្រកួត​ជាមួយ​ន័​រ​វែ​ស ពេល​ពួកគេ​តាម​ស្មើ​ក្នុង​លទ្ធផល ១-១ មកវិញ​កាលពី​យប់មិញ​នេះ ហើយ​លទ្ធផល​ចុងក្រោយ​គឺ​ន័​រ​វែ​ស​ឈ្នះ ៤-១​។​

​    ​រឿង​មួយ​នេះ​គឺ​ពិតជា​គួរឱ្យ​ចាប់អារម្មណ៍ ប៉ុន្តែ​វា​នឹង​កាន់តែ​ចាប់អារម្មណ៍​ពេលដែល​អ្នក​បានឃើញ​ពី​ប្រ​ត្តិ​កម្ម​របស់​អ្នក​អធិប្បាយ​បាល់ទាត់​របស់​ន័​រ​វែ​ស ដោយ​ពួកគេ​ខឹង​រហូតដល់​ថ្នាក់​បិទ​ភ្លើង​ស្ទូ​ឌី​យ៉ូ​ផ្សាយ ព្រោះ​ខ្មាស់​គេ​ខ្លាំងពេក​៕

 

adverise with khmeread
ប្រភព៖ Joe

មតិយោបល់