adverise with khmeread 1

Jordan Henderson ព្យាយាម​ប្រើ​បច្ចេកទេស​ប៉ះបាល់​ដោយ​មិន​មើល​ចំ​ទិស ខុស​បច្ចេកទេស​យ៉ាងធ្ងន់ធ្ងរ​

​    ​កាលពី​យប់មិញ គ្រូបង្វឹក​ជម្រើសជាតិ​អង់គ្លេស​គឺ​លោក Gareth Southgate បានសម្រេច​ចិត្ត​ទុក​ខ្សែប្រយុទ្ធ​ជើងចាស់ Wayne Rooney ឱ្យនៅ​កៅ​បម្រុង​ហើយ​គាត់​បានផ្តល់​ឱកាស​ដល់​កីឡាករ Jordan Henderson ធ្វើជា​ប្រធាន​ក្រុម​ក្នុងជំនួប ០-០ ជាមួយ​ប្រទេស​ស្លូ​វ៉ា​នី ប៉ុន្តែ​ប្រធាន​ក្រុម​ហង្ស​ក្រហម​រូបនេះ​ខ្មាស់​គេ​ពេញ​ពិភពលោក​ដោយសារ​លេង​ស្ទីល​ប៉ះបាល់​មិន​មើល​បាល់​ខុស​បច្ចេកទេស​ដ៏​ធ្ងន់ធ្ងរ​របស់ខ្លួន​។​

​    ​ខណៈ​អ្នកចាំទី Joe Hart កាលពី​យប់មិញ​ជា​តួឯក​ក្នុងការ​ប្រកួត​ដោយបាន​ជួយសង្គ្រោះ​អង់គ្លេស​ពី​ការបាត់បង់​បី​ពិន្ទុ​។ Henderson ប៊ិះ​តែ​នឹងត្រូវ​ក្រុម​ស្តីបន្ទោស​ដោយសារ​ហុច​ដង​ឱ្យ​ស្លូ​វ៉ា​នី​កាលពី​យប់មិញ​។​

​    ​ប្រធាន​ក្រុម Liverpool រូបនេះ​បាន​ព្យាយាម​លេង​ស្ទីល​ប៉ះ​មិន​ងាកមើល​បាល់ ឬក៏ No Look Pass មក​ក្រោយ​តំបន់​ការពារ ប៉ុន្តែ​ត្រូវបាន​ខ្សែប្រយុទ្ធ​ស្លូ​វ៉ា​នី​ដណ្តើមបាន ហើយ​បណ្តើរ​ស៊ុត​តែម្តង តែ​ត្រូវបាន​រារាំង​ដោយ Joe Hart​។ ការជូន​ការដូរ​បស់ Henderson នេះ​ត្រូវបាន​អ្នកលេង​បណ្តាញ​សង្គម​យកមក Troll ពេញ​ទឹក​ពេញ​ដី​៕

 

adverise with khmeread
ប្រភព៖ Sport Bible

មតិយោបល់