adverise with khmeread 14632730 1143461965740677 861340430 o

ប៉ូលិស​ខេត្តស្ទឹងត្រែង​ចាប់ខ្លួន​បុរស​ឡាវ​ម្នាក់​ជួញ​គ្រឿងញៀន​ឆ្លងដែន​

    ស្ទឹងត្រែង ៖ បុរស​ជនជាតិ​ឡាវ​ម្នាក់​ត្រូវបាន​ប៉ូលិស​ខេត្តស្ទឹងត្រែង​វ៉ៃខ្នោះ​បន្ទាប់ពី​ស្រាវជ្រាវ​ និង​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន។​

    ប៉ូលិស​និយាយថា ដោយមាន​ការដឹកនាំ​ចង្អុលបង្ហាញ​ពី លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ៅ តារា ស្នងការ​ប៉ូលិស​ខេត្តស្ទឹងត្រែង កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ខេត្តស្ទឹងត្រែង ប​ង្ក្រា​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ព្រឹក ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង​៩​នេះ  នៅ​ចំណុច​ដុង​ក្រឡា ស្ថិតក្នុង​ភូមិ​ខាំ​ផាន់ សង្កាត់ សាមគ្គី  ក្រុង​-​ខេត្តស្ទឹងត្រែង ដោយ​ឃាត់ខ្លួន ជនសង្ស័យម្នាក់។​

    ប៉ូលិស​បន្តថា ឈ្មោះ ឡុ​ត ផន ភេទប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ឡាវ ស្រុកកំណើត​ភូមិ​ថាខ ក្រុម ទី​៦ ស្រុក​ខូង ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ។ រួមទាំង​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ​ចំនួន ១៩៤.២g ។​

    បច្ចុប្បន្នកំពុង​សាក​សួររក​បក្ខពួក​ប​ន្ថែ​ម ហើយក​សា​សំណុំរឿង​បញ្ជូន​ឡើង​តុលាការខេត្ត​ចាត់ការ​តាមច្បាប់៕

adverise with khmeread

មតិយោបល់