adverise with khmeread 1

២០ សន្លឹក​នេះ​សបញ្ជាក់​ថា កងទ័ព​អាល្លឺម៉ង់​ធ្វើ​គ្រប់បែបយ៉ាង​ដើម្បី​ការពារ​ឆ្នេរ​ពី​ការ​លុកលុយរ​បស់ទ័ព​សម្ព័ន្ធ​មិត្ត​

​    ​ទាំងនេះ​គឺជា​ជញ្ជាំង​អា​ត្ល​ង់​ទិ​ក ដែល​សាងសង់​យ៉ាងរឹងមាំ​នៅតាម​បណ្តោយ​ឆ្នេរ​ណ័​រម៉ង់​ឌី​ប្រទេស​បារាំង អំឡុង​សម័យ​សង្គ្រាមលោកលើកទី​ពីរ គ្រា​ដែល​អាល្លឺម៉ង់​ដណ្តើម​កាន់កាប់​ប្រទេស​បារាំង​ទាំងមូល​។ 

​    ​ជញ្ជាំង​ការពារ​ឆ្នេរ​នេះ​ទុក​សម្រាប់​ការពារ​ក្រែងលោ​កងទ័ព​សម្ព័ន្ធមិត្ត​លុកលុយ​វាយ​រំដោះ​បារាំង ហើយ​នៅទីនេះ កងទ័ព​អាល្លឺម៉ង់​បាន​សាងសង់​លេណដ្ឋាន​បេតុង ដាំ​ចំការមីន រាយ​បន្លា​លួស​ដែក និង បំពាក់​កាំភ្លើង​គ្រប់​ធុន​ចាំ​ត្រៀម​ទទួល​ទ័ព​សម្ព័ន្ធមិត្ត ដែល​ហ៊ាន​លុកលុយ​រំដោះ​បារាំង​។​

​    ​ខាងក្រោម​នេះ​គឺជា​រូបភាព​ឃោសនា​ពី​ជញ្ជាំង Atlantik Wall នៅ​ជុំវិញ​តំបន់ Pas de Calais ប្រទេស​បារាំង ដែល​ពួក​ណា​ស៊ី​អាល្លឺម៉ង់​រំពឹងថា ការឈ្លានពាន​នឹង​កើតឡើង​នៅ​ទីនោះ​។ នេះ​ជា​កំពែង​ដែលមាន​លេណដ្ឋាន និង​ទីតាំង​ដាក់​កាំភ្លើង​គ្រប់​ប្រភេទ ឃើញ​ហើយ​ញាក់សាច់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់