adverise with khmeread 1

ពិតជា​សាហាវ​!!! ភរិយា​មន្ត្រីប៉ូលិស​ម្នាក់ ត្រូវ​ឃាតករ​សម្លាប់​ទម្លាក់​ក្នុង​ទឹក​ប្រឡាយ​ក្បែរ​ជើងភ្នំ​យ៉ា​ត​

    ប៉ៃលិន ៖ សព​ភរិយា​នាយរង​ប៉ូលិស​ប៉ុស្ដិ៍​សង្កាត់​អូ​តា​វ៉ៅ ក្រុងប៉ៃលិន​ម្នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ ដេកស្លាប់​ក្នុង​ថ្លុកឈាម​ក្នុង​ទឹក​ប្រឡាយ​ក្បែរ​ជើងភ្នំ​យ៉ា​ត ភាគ​និរតី ស្ថិតក្នុង​ភូមិ​អូរ​តា​ប្រា​ង សង្កាត់​-​ក្រុង​-​ខេត្ត​ប៉ៃលិន នា​ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៦​នេះ​។​

    សព​ស្ត្រី​រងគ្រោះ​ខាងលើ​ឈ្មោះ កូវ ស៊ីវ​ហេង អាយុ​២៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​កូនភ្នំ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ត្រូវជា​ប្រពន្ធ​របស់​ឈ្មោះ ទូច ជិន​លី ជា​នាយរង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​សង្កា​ត់​អូរ​តា​វ៉ៅ​។​

    តាម​ការពិនិត្យ​ដំបូង​នៅ​កន្លែងកើតហេតុ កម្លាំង​ប៉ូលិស​បាន​រកឃើញ​ម៉ូតូ​១​គ្រឿង ម៉ាក Smash Rivo ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ នគរបាល 1.1081 បាន​ធ្លាក់​ចូលក្នុង​ជង្ហុក​មួយ​យ៉ាង​ធំ ចំ​កណ្ដាលផ្លូវ ហើយ​ឃើញ​មាន​ដុំថ្ម​ជាច្រើន​ដុំ ប្រឡាក់​ដោយ​ឈាម ធ្លាក់​នៅ​រាយប៉ាយ​ពី​ចំណុច​ជង្ហុក​ម៉ូតូ​ធ្លាក់ មកដល់​ចំណុច​ដែល​សាកសព​ស្ថិតនៅ ចំងាយ​២០​ម៉ែត្រ​ពីគ្នា​។



    ​ឥឡូវ​កម្លាំង​ប៉ូលិស​បាននឹងកំពុង​មមាញឹក​ស្វែង​រកមុខ​ឃាតក​ដើម្បី​ចាប់​យកទៅ​ផ្តន្ទាទោស​តាមច្បាប់​៕

adverise with khmeread

មតិយោបល់