adverise with khmeread C4a87de457fcaf486ab6af17c3d93a2e

Idris Kanu ឆ្លាត​ឬ​ល្ងង់​? សុខចិត្ត​បោះបង់ Man Utd ទៅលេង​ឱ្យ Aldershot នៅ​លី​ក​លំដាប់​ទី ៥

    ​នៅ​វ័យ ១៦​ឆ្នាំ មនុស្ស​មួយចំនួន​ប្រហែលជា​មិនទាន់​ចេះ​សម្រេចចិត្ត​ធំដុំ​នៅឡើយ​ទេ​។ 

​    ​ប៉ុន្តែ​សម្រាប់ Idris Kanu ការសម្រេចចិត្ត​គឺ​ងាយៗ​បំផុត​។ តារាបាល់ទាត់​វ័យក្មេង​រូបនេះ បាន​បដិសេធ​ឱកាស​ចុះហត្ថលេខា​ចូលក្នុង​ថ្នាក់​បណ្តុះបណ្តាល​របស់​បិសាច​ក្រហម Manchester United ដោយ​គាត់​បាន​ពេញចិត្ត​ទៅលេង​ឱ្យ Aldershot Town ទៅវិញ​។​

​    ​Kanu ធ្លាប់ជា​យុវជន​ក្នុង​ថ្នាល​បណ្តុះបណ្តាល​កីឡាករ​របស់ West Ham ហើយ​គាត់​ពិតជា​បានធ្វើឱ្យ​បិសាច​ក្រហម​ចាប់អារម្មណ៍​មិន​ស្ទើរ​ទេ​។ អំឡុង​ការ​ចំណាយពេល​ខ្លី​របស់គាត់​នៅឯ​ជំរំ​ហ្វឹកហាត់ Carrington គាត់​បាន​លេង​សម្រាប់​ឈុត​យុវជន​អាយុ​ក្រោម ១៨​ឆ្នាំ​របស់​បិសាច​ក្រហម​នៅឯ​ថ្នាល​បណ្តុះបណ្តាល Carrington ។ គាត់​បានបង្ហាញ​ខ្លួន​ក្នុងការ​ប្រកួត​មួយ​ក្នុងជំនួប​ជាមួយ​ឈុត​យុវជន​អាយុ​ក្រោម ១៨​ឆ្នាំ​របស់ Middlesbrough និង​អាច​រក​គ្រាប់​បាល់​បាន​ពីរ​គ្រាប់​។​

​    ​ទោះជា​យ៉ាងណាក្តី​ជំនួស​ពី​ការចុះហត្ថលេខា​ស្នាក់នៅ​ទឹកដី Old Trafford យុវជន​រូបនេះ បាន​សម្រេចចិត្តថា ការអភិវឌ្ឍ​របស់គាត់​គឺ​ប្រសើរ​ជាង​ក្នុង​ការលេង​ក្នុង​ឈុត​ជម្រើស​ដំបូង​។ ជំនួស​មកវិញ Kanu បាន​ចូលរួម​ជាមួយ​ក្លឹប​ក្នុង​លី​ក Vanarama National League លំដាប់​ទី​ប្រាំ​របស់​អង់គ្លេស ក្រុម Aldershot Town និង​បាន​បង្ហាញខ្លួន​ជា​លើកដំបូង​នៅឯ​ចុង​សប្តាហ៍​មុននេះ ក្នុងការ​ប្រកួត​ដែល​ពួកគេ​ទទួលបាន​ជ័យជម្នះ​ទៅលើ Solihull Moors កាលពី​ថ្ងៃ​សៅរ៍​។​

​    ​វា​គឺ​ពិតជា​ការសម្រេចចិត្ត​ដ៏​ក្លាហាន​មួយ​ពី​កីឡាករ​រូបនេះ ដែល​បាន​ជាប់​ក្នុង​ឈុត​យុវជន​អាយុ​ក្រោម ២១​ឆ្នាំ​របស់ West Ham នៅ​វ័យ​ត្រឹមតែ ១៥​ឆ្នាំ​ប៉ុណ្ណោះ​៕

adverise with khmeread

មតិយោបល់