adverise with khmeread 1

ឃាត់​បុរស​ម្នាក់​ជាមួយ​ថ្នាំញៀន ​៦ ​កញ្ចប់​នៅ​កោះធំ​

    កណ្តាល ៖ បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ក្នង​ករណី ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារ​ធាតុ​ញៀន នា​ថ្ងៃទី១១​ តុលា​ ឆ្នាំ​២០១៦ វេលា​ម៉ោង១២ ​និង​៤០ នាទី​នៅ​ចំណុច​ភូមិ​ទួល​ស្វាយ ឃុំឈើខ្មៅ ស្រុក​កោះធំ ខេត្តកណ្ដាល​។​

    ប៉ូលិស​ន​យាយ​ថា ជនសង្ស័យ​ឈ្មោះ ប៉េង រតនា (​ហៅ គូក​) ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិ ទួល​ស្វាយ ឃុំឈើ​ខ្មៅ ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ ជាងដែក​(​ចាប់​ឃាត់ខ្លួន​)​។​វត្ថុតាង​ចាប់យក ១-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ (​ម៉ា​ទឹកកក​ ​Ice) ០៦ កញ្ចប់ តូច​នង​២-​ទូរស័ព្ទ​ចល័ត ​០១ គ្រឿង។​

    ប៉ូលិស​បន្តថា កាលពី​ពេលវេលា​កើតហេតុ​ខាងលើ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឈើខ្មៅ នៃ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កោះធំ បាន​ចុះបង្ក្រាប​មុខសញ្ញា​លក់​និង​ជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម​នៅ​ចំណុចកើត​ហេតុ​ខាង​លើ ហើយ​បាន​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​ម្នាក់​។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ឈ្មោះ​ប៉េង រតនា (​ហៅ គូក​) ភេទ​ប្រុស អាយុ ២៧ ឆ្នាំ រួម​និង​ថ្នាំញៀន ០៦ កញ្ចប់​តូច​នូវជាប់ ​និងខ្លួន​ជនសង្ស័យ​។​

    តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ឈ្មោះ​ ប៉េង រតនា បាន​ឆ្លើយ​សារភាពថា ចំពោះ​ថ្នាំញៀន​នេះ គឺ​ពិតជា​របស់ខ្លួន​ទិញ​យកមក​ទុក​លក់​ប្រាកដ​មែន។ ​បច្ចុប្បន្ន​ជនសង្ស័យ រួម​និង​វត្ថុតាង​ថ្នាំញៀន​ ០៦ កញ្ចប់ តូច ត្រូវបាន​បញ្ជូន​មកកាន់​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កោះធំ ដើម្បី​បន្ត​ចាត់ការ​បន្ត​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់