adverise with khmeread 1

ប៉ូលិស​ខេត្តក្រចេះ​ចាប់​ពួក​ជួញ​គ្រឿងញៀន​២​នាក់​

    ក្រចេះ ៖ មាន​ជនសង្ស័យ​ពីរ​នាក់​ជា​មុខសញ្ញា​ប្រើប្រាស់​ និង​ជួញដូរ​គ្រឿងញៀន​ត្រូវបាន​ចាប់​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​នៅ​កន្លែង​ផ្សេងគ្នា និង​ដកហូត​បាន​គ្រឿងញៀន​មួយចំនួន​នៅ​ថ្ងៃទី​១១ ​និង​១២​តុលា​ ឆ្នាំ​២០១៦​នេះ។​

    ប៉ូលិស​ការិយាល័យ​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន​បានឱ្យដឹងថា ជនសង្ស័យ​ម្នាក់​ឈ្មោះ ឆាយ ធា ហៅ​វឿន អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ព្រែកក្តី ឃុំ​ស្នួល​ស្រុក​ស្នួល ត្រូវបាន​កម្លាំង​ប៉ូលិស​ស្រុក​ស្នួល​ចាប់ខ្លួន​នៅ​ថ្ងៃទី​១១ តុលា និង​ឆែកឆេរ​រកឃើញ​គ្រឿងញៀន​១​កញ្ចប់​។​

    ប៉ូលិស​ការិយាល័យ​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន បានឱ្យដឹង​ទៀតថា មាន​ជនសង្ស័យ​ជា​មុខសញ្ញា​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​ម្នាក់ទៀត​ឈ្មោះ ​វ៉ែន សំអន អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​តា​ហែ​ន ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ត្រូវបាន​កម្លាំង​ប៉ូលិស​ស្រុក​ចិត្រ​បុរី ចុះ​អនុវត្ត​ដីការ​ឃាត់ខ្លួន​នៅ​ថ្ងៃទី​១២ តុលា និង​បាន​ឆែកឆេរ​រកឃើញ​គ្រឿងញៀន​១​កញ្ចប់​។​

    បច្ចុប្បន្ន​ប៉ូលិស​បាន​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​តុលាការ​ផ្តន្ទាទោស​តាមច្បាប់៕

adverise with khmeread

មតិយោបល់