14699492 1143770935709780 374515445 o

លួច​កាបូប​លុយ​កាលពី​ដើមខែ​ទើបនឹង​ចាប់ខ្លួនបាន​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ច្បារអំពៅ​២ ​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​១២ ​តុលា​នេះ បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​កាបូប​កាលពី​ថ្ងៃទី០១ ​តុលា​ ឆ្នាំ​២០១៦ ម៉ោង​៩​ និង​៣០​នាទី​ព្រឹក ​នៅ​ចំណុច​ផ្ទះ​លេខ២៤៩ ផ្លូវ​៣៦៩ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ សិទ្ធ ហាង ភេទស្រី អាយុ៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅ​ផ្ទះកើតហេតុ។​

    ចំណែក​ជនសង្ស័យ​ឃាត់ខ្លួន​ឈ្មោះ មុំ សុជា ហៅ​ខ្មៅ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិត ប្រាកដ ស្នាក់​នៅផ្ទះ​លេខ​១៣១ ផ្លូវ​៣៥៧ ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ​។​

    ប៉ូលិស​បន្តថា កាលពី​ថ្ងៃទី ០១​តុលា​ឆ្នាំ​២០១៦ ម៉ោង​០៩​និង​៣០​នាទី​ជនរងគ្រោះ​បាន​យក​កាបូប ពណ៌​ខ្មៅ​ក្នុងការ​បូ​ប​មាន ៖ ទូរស័ព្ទដៃ​២​គ្រឿង (​ម៉ាក Samsung Galaxy Note ១​គ្រឿង ពណ៌​ខ្មៅ ស៊ីម​លេខ ០១២ ៩៥៩២០៣, និង​ម៉ាក Nokia ពណ៌ ខៀវ ស៊ី​ម​លេខ ០៨៨ ៥៥១០៥៤៣) និង​លុយ​២៥​ម៉ឺ​ន រៀល ទុក​នៅលើ​តុ​ក្នុងផ្ទះ​កើតហេតុ រួច​ចូលទៅ​ផ្លាស់​ខោអាវ​ក្នុង​បន្ទប់។ ​ពេលនោះ​ស្រាប់តែ​ជន សង្ស័យ​បាន​ចូលមក​លួច​កាបូប​ជនរងគ្រោះ រួច​រត់គេចខ្លួន​។​

    លុះដល់​ថ្ងៃទី១២ ​តុលា​ឆ្នាំ​២០១៦ ម៉ោង០៦​ព្រឹក​នេះ  ជនរងគ្រោះ​ឃើញ​ជនសង្ស័យ​នៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ ក៏​ឃាត់ខ្លួន រួម​នឹងម៉ូ​តូ​០១​គ្រឿង​ម៉ាក YAMAHA novo ​ពណ៌ក្រហម​-​ខ្មៅ ពាក់​ស្លាក លេខ ភ្នំពេញ​1P-3758​លេខ​តួ​-​ម៉ា​ស៊ី​ន​០២០៩០១ ប្រគល់ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ច្បារអំពៅ​ទី​២ ធ្វើការ​សាកសួរ។​

    បច្ចុប្បន្ន ជនសង្ស័យ​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

មតិយោបល់