adverise with khmeread Unnamed

ចោរ​ប្រុស​ស្រី​២​នាក់​បន្លំ​លួច​លុយ​ជាង​៤​ពាន់​ដុល្លារ​

    ក្រចេះ ៖ មាន​ករណី​បន្លំ​លួច​យកប្រាក់​ពី​តូប​ប្តូរ​និង​ផ្ទេរប្រាក់​កើតឡើង​នៅវេលា​ម៉ោ​ង​ប្រហែល​០៩​ព្រឹក​ថ្ងៃទី​១២ ​តុលា ​ឆ្នាំ​២០១៦​នេះ នៅ​ចំណុច​ផ្ទះ​ប្តូរ​និង​ផ្ទេរប្រាក់​យីហោ​ E.money​ ស្ថិតក្នុង​ភូមិ​ជ្រោយ​ថ្ម​លើ ឃុំ​ឆ្លូង ស្រុក​ឆ្លូង​ ខេត្តក្រចេះ​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​សំ និមល ​ភេទ​ស្រី​ អាយុ​៣០​ឆ្នាំ​ ជាតិខ្មែរ​ទីលំនៅ​បច្ចុប្បន​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

    តាម​ការបំភ្លឺ​ពី​ជនរងគ្រោះ​បានឱ្យដឹងថា ដំបូង​មាន​ស្ត្រី ​និង​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ជិះ​ម៉ូតូ​ម៉ា​ក​សង់​ឌ្រី​ម ​C125​ ពណ៌​ខ្មៅ​ មក​ទិញ​ទឹក​សុទ្ធ​និង​សម្ភារៈ​ក្មេង​លេង​ដោយ​ស្ត្រី​អ្នក​តថ្លៃ ហើយ​បុរស​អង្គុយ​លើ​ម៉ូតូ។​

    ស្ត្រី​រង​គោះ​បន្តថា ពេល​ទូទាត់​លុយ​រួច​ជនសង្ស័យ​ជិះ​ម៉ូតូ​ទៅ​បាត់ ហើយ​ជនរងគ្រោះ​ត្រឡប់​មើល​លុយ​នៅក្នុង​ទូ​ទើប​ដឹងថា​បាត់​អស់រលីង​តែម្តង​។​ សម្ភារៈ​បាត់បង់​រួមមាន លុយ​អាមេរិក​ ៣.៤០០​ ដុល្លារ​និង​លុយ​ខ្មែរ​៤​លាន​រៀល​។​ សរុប​ប្រមាណ ​៤.៤០០ ​ដុល្លារ។​

    ក្នុងករណីនេះ​កម្លាំង​ប៉ូលិស​កំពុងធ្វើការ​ស្រាវជ្រាវ​ និង​កំណត់​អត្តសញាណ​ជនសង្ស័យ​៕
 

adverise with khmeread

មតិយោបល់