adverise with khmeread Unnamed

បុរស​វង្វេងស្មារតី​ម្នាក់​ឡើងលើ​ដំបូលផ្ទះ​ត្រូវបាន​លួងលោម​ឱ្យ​ចុះ​វិញ​ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់ ក្នុង​ស្ថាន​វង្វេង​បាត់ស្មារតី ត្រូវបាន​សាច់ញាតិ​អះអាងថា​មាន​ជម្ងឺ​ប្រចាំកាយ ប្រព័ន្ធ​ប្រសាទ បែរជា​ហែក​ដំបូល​ផ្ទះជួល​រត់ឡើង​ទៅ​លើដំបូល​ផ្ទះ​ជាន់​ទី​២ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​នៅត្រង់ចំណុច​ផ្ទះជួល តាមផ្លូវ​វេ​ង​ស្រេង ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៦។​

    ប្រភពពី​ក្រុមគ្រួសារ​បានឱ្យដឹងថា បុរស​ខាងលើ សោម សៃ ភេទប្រុស អាយុ​២៨​ឆ្នាំ អតីត​ជា​កម្មករ​រោងចក្រ ផ្នែក​តុ​កាត់ តែដោយសារ​ជំងឺ​រើ​ឡើងវិញ បន្ទាប់ពី​វិលត្រឡប់​ទៅ​រស់​នៅឯ​ស្រុកកំណើត​។​

    បន្ទាប់មក​ត្រូវបាន​អ្នកស្រុក ​និង​ក្រុមគ្រួសារ​លួងលោម​ឱ្យ​ចុះ​មកវិញ ដើម្បី​រិះរក​វិធី​ជួយ​បុរស​រូបនោះ​បន្តទៀត៕

 

adverise with khmeread

មតិយោបល់