adverise with khmeread Unnamed %281%29

ទីណា​ក៏មាន​ថ្នាំញៀន​តែ​គេច​មិន​រួច​ពី​ខ្នោះ​

    កណ្តាល ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ក្នុងករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នា​ថ្ងៃទី​១២​ តុលា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​៣ ​និង​៣០​នាទី​រសៀល​នៅ​ចំណុច​លើ​ខ្នង​ប្រឡាយ​ពី​ខាងជើង​ភូមិ​ឈើ​នាង ឃុំ​គោក​ត្រប់ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ចំនួន​០២​នាក់ គឺ​១-​ឈ្មោះ​ វ៉ង់​-​ផាន្នី ​(​ហៅ​ទុន​) ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ ​រស់នៅ​ភូមិ​ក្រាំង​ស្បូវ​ ឃុំ​ព្រះពុទ្ធ ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ​កម្មក​សំណង់​ និង​២-​ឈ្មោះ ​ចំរើន ​មករា​ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​ រស់នៅ​ភូមិ​ក្រាំង​ស្បូវ​ ​ឃុំ​ព្រះពុទ្ធ ​ស្រុក​កណ្តាលស្ទឹង​ ខេត្តកណ្តាល​ស្ទឹង ​ខេត្តកណ្តាល មុខរបរ​កម្មក​សំណង់​។​

    ​វត្ថុតាង​ដកហូត​ម្សៅ​ក្រាម​ព​ណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន​ ០៤​ កញ្ចប់​តូច​ និង​ម៉ូតូ ​០១​ គ្រឿង​ម៉ាក​អ៊ែ​ប្លែក​ ពណ៌​ខ្មៅ ​លាយ​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 1D-0943​។

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ​កម្លាំង​ជំនាញ បានចេញ​ល្បាត​មកដល់​ចំណុច​កើត​ហេតុ​ខាង​លើក៏​ប្រទះឃើញ​ជនសង្ស័យ​ ០២​ នាក់​កំពុងតែ​បណ្តើរ​ម៉ូតូ ពេលនោះ​លោក​អធិការ​ង​ទទួល​ផែន និង​លោកនាយ​ផ្នែក​គ្រឿងញៀន​មានការ​សង្ស័យ​ក៏ឃាត់​សួរនាំ​ហើយ​ធ្វើការ​ឆែកឆេរ​ហើយ​ជនសង្ស័យ​ឈ្មោះ ​វ៉ង់ ផាន្នី​ បាន​បោះ​ថ្នាំញៀន​ទៅលើ​ដី ចំនួន​ ០៤ ​កញ្ចប់​តូ​​ច រួច​បញ្ជូន ជនសង្ស័យ​ទាំង​០២​នាក់មក​អធិការដ្ឋាន​កសាង​សំណុំរឿង​ចាត់ការ​តាម​និតិ​វិធី​ច្បាប់៕


 

adverise with khmeread

មតិយោបល់