Untitled 1

កូន​ឆ្កែ​ពីរ​ក្បាល​នេះ​ធ្លាក់ចូល​រណ្តៅ​ជាមួយ​ពស់វែក​មួយ​ក្បាល​! បន្ទាប់មក​មានរឿង​មិនគួរ​ឱ្យ​ជឿ​មួយ​បាន​កើតឡើង​

    ​សត្វ​ពស់​គឺជា​សត្វ​ដែល​ភាគច្រើន​មាន​ពិស​សាហាវ និង​ជាស​ត្វ​សម្លាប់​ជីវិត​ច្រើនជាងគេ​ក្នុង​លោក​នេះ​។ ប៉ុន្ដែ​ចំពោះ​ករណីនេះ​វិញ​គឺជា​រឿង​ផ្សេង ដោយ​ប្រភេទ​សត្វ​កាច​សាហាវ​នេះ​បែរជា​មានចិត្ត​សប្បុរស​ទៅវិញ​។​

​    ​យើង​ជាធម្មតា​គិតថា​ស្ដេច​ពស់វែក គឺជា​សត្វ​សម្លាប់​ជីវិត​ច្រើន​បំផុត​លើ​លោក​នេះ ប៉ុន្ដែ​ពស់​មួយ​នេះ​វិញ​បែរជា​ក្លាយជា​វីរបុរស​របស់​កូន​ឆ្កែ​ពីរ​ក្បាល​ទៅវិញ អំឡុងពេល ៤៨ ម៉ោង​ដែល​ពួកវា​បាន​ធ្លាក់ចូល​រណ្ដៅ​។​

​    ​មានការ​បង្ហាញ​មួយ​ថា​មិនមែន​ត្រឹមតែ​មនុស្ស​ទេ សូម្បីតែ​សត្វ​ផ្សេងៗ​រួមទាំង​ពស់​ក៏​អាចយ​ល់ពី​ការឈឺចាប់ និង​សេចក្ដីថ្លៃថ្នូរ​ដែរ​។ វា​ស្ដាប់​មើលទៅ​ដូចជា​ចម្លែក​ប៉ុន្ដែ​វា​ជា​រឿង​ពិត​។​

​    ​ឧបទ្ទវហេតុ​កើតឡើង​ថ្មីៗ​នេះ​ក្នុង​រដ្ឋ Punjab ប្រទេស​ឥណ្ឌា ជា​កន្លែង​ដែល​កូន​ឆ្កែ​ពីរ​ក្បាល​បាន​ធ្លាក់​ក្នុង​អណ្ដូង​ចាស់​មួយ​។ ហើយ​ប្រជាជន​បានឃើញ​វា​នៅ​ទីនោះ​ដោយមាន​ស្ដេច​ពស់វែក​មួយ​នៅក្បែរ​វា​។​

​    ​កូន​ឆ្កែ​ទាំងពីរ​នោះ​មិនដឹងថា​ត្រូវធ្វើ​អ្វី​ទេ ហើយ​ពួកវា​ចាប់ផ្ដើម​ស្រែកយំ ដោយ​ភ័យ​ផង និង​ឃ្លាន​ផង​។​

​    ​កូន​ឆ្កែ​ទាំងពីរ​នោះ​ត្រូវបាន​គេ​រកឃើញ​ក្នុង​អណ្ដូងនោះ នៅពេល​មេ​វា​ថ្ងូរ​ស្រែករ​កកូន​វា ហើយ​មិនយូរប៉ុន្មាន​ក្រុម​ជួយ​សង្គ្រោះបាន​ស្វែងរក​កូន​ឆ្កែ ដោយមាន​ការ​តេ​ហៅ​ពី​ម្ចាស់​របស់​មេ​ឆ្កែ​។​

​    ​រយៈពេល​ដែល​យក​កូន​ឆ្កែ​ចេញពី​អណ្ដូង​មិនយូរ​ទេ ប៉ុន្ដែ​ពួកគេ​ភ្ញាក់ផ្អើល​នៅពេល​ឃើញ​ពស់វែក​នៅ​ទីនោះ ជាពិសេស​ពេល​ឃើញ​កូន​ឆ្កែ​មិនមាន​បញ្ហា​សូម្បីតែ​បន្ដិច​។​

​    ​ពិតណាស់​ពស់វែក​នោះ​ការពារ​កូន​ឆ្កែ និង​បង្ការ​វា​មិនឱ្យ​ចូលទៅ​ម្ខាង​ទៀត​ដែលមាន​គ្រោះថ្នាក់ ហើយ​វា​មិនបាន​ព្យាយាម​វាយប្រហារ​កូន​ឆ្កែ​នោះទេ គ្រាន់តែ​បន្លា​ចវា​កុំឱ្យ​ចូលទៅ​កន្លែង​គ្រោះថ្នាក់​ប៉ុណ្ណោះ​។​

​    ​ទីបំផុត​កូន​ឆ្កែ​ត្រូវបាន​ជួយសង្គ្រោះ ចំណែកឯ​ពស់វែក​ក៏ត្រូវ​បាន​យក​ចេញពី​អណ្ដូងនោះ​និង​ព្រលែង​ចូលក្នុង​ព្រៃ​។ ក្រុម​ជួយ​សង្គ្រោះបាន​និយាយថា ពស់វែក​នោះ​មិន​វាយប្រហារ​ឆ្កែ​សោះ ហើយ​វា​បាន​ទៅ​ផ្នែក​ម្ខាង​ក្នុង​អណ្ដូង​ដើម្បីឱ្យ​ពួកគេ​ជួយ​កូន​ឆ្កែ​ទៀតផង​៕

អ្នកនឹងចូលចិត្ត

មតិយោបល់