2144

ម៉ាស​នេះ​ពិតជា​អស្ចារ្យ​ម្ល៉េះ​! បិត​លើ​សុដន់​យារ ៥ ថ្ងៃ​ឃើញ​ប្រសិទ្ធភាព​

    ​នៅពេល​ស្ត្រី​មាន​អាយុ ៤០ ឆ្នាំ ឬ​លើស​នេះ ពួកគេ​ចាប់ផ្ដើម​ប្រឈមមុខ​នឹង​បញ្ហា​យារ​សុដន់​។ សុដន់​បង្កើតឡើង​ដោយ​ជាលិកា​ខ្លាញ់ ជាលិកា​ភ្ជាប់ និង​ក្រពេញ​។ ទំហំ​ដើមទ្រូង​អាស្រ័យ​លើ​ចំនួន​នៃ​ជាតិ​ខ្លាញ់​។​

​    ​ទ្រង់ទ្រាយ​សុដន់ គឺ​អាស្រ័យទៅលើ​ជាលិកា​ភ្ជាប់ និង​សរសៃ ដែល​វា​ផ្ដល់​ការគាំទ្រ​ដល់​សុដន់​។ អារម្មណ៍​លើ​សុដន់​គឺ​ផ្ដល់ឱ្យ​ដោយ​សរសៃប្រសាទ​។ ហើយ​លើសពីនេះ សុដន់​គឺមាន​ផ្ទុក​នូវ​សរសៃឈាម ជាពិសេស​សរសៃ Lymph និង Lymph Node ។​

​    ​ការ​យារ​សុដន់​អាច​បណ្ដាលមកពី​កត្តា​មួយចំនួន ដែល​រួមចំណែក​នៃ​ការបាត់បង់​ភាពបត់បែន និង​ស្រទាប់​កូ​ឡា​ជែ​ន ជាពិសេស​បាត់បង់​នូវ​ជាលិកា​ភ្ជាប់​ក្រោម​ស្បែក​។ ហើយ​កត្តា​ដែល​បណ្ដាលឱ្យ​ក្លាយទៅជា​បែបនេះ​ដោយសារ​៖
​    ​១. ឡើង​ទម្ងន់ ឬ​ស្រក​ទម្ងន់ ខ្លាំងពេក​
​    ​២. មាន​ផ្ទៃពោះ​
​    ​៣. ជក់បារី​
​    ​៤. ពាក់អាវ​ទ្រនាប់​ខុស​ទំហំ​
​    ​៥. ទទួលទាន​អាហារ​ដែល​មិន​ចំ​តម្រូវការ​របស់​សុដន់​ចង់បាន​។​

​    ​យ៉ាងណាមិញ​អ្នក​អាច​បង្ការ​យារ​សុដន់​របស់​អ្នក ដោយ​ប្រើ​ម៉ាស់​ខាងក្រោម​នេះ​។​
​    ​* គ្រឿងផ្សំ​៖
​    ​- យ៉ា​អួ ស ១ ស្លាបព្រា​បាយ​
​    ​- ស៊ុត ១ គ្រាប់​
​    ​- ប្រេង​វីតាមីន E ១ ស្លាបព្រា​កាហ្វេ​។​

​    ​* របៀប​ផ្សំ​និង​ប្រើប្រាស់​៖
​    ​លាយ​គ្រឿងផ្សំ​ទាំងអស់​ចូលគ្នា​លាយ​ឱ្យ​សព្វ បន្ទាប់មក​លាប​លើ​សុដន់ ក្នុង​ចលនា​រង្វង់ និង​ម៉ាស្សា​បែបនេះ​ប្រហែល ១៥ នាទី​។ ធ្វើបែបនេះ ៤ ទៅ ៥ ដង​ក្នុង​មួយ​សប្ដាហ៍ លោកអ្នក​នឹង​ឃើញ​លទ្ធផល​ជាទី​គាប់ចិត្ត​៕

អ្នកនឹងចូលចិត្ត

មតិយោបល់