adverise with khmeread 5

កម្មការិនី​៤​នាក់​ស្លាប់​និង​ប្រមាណ​៩០​នាក់​របួស​ដោយ​សាររ​ថ​យន្ត​បុក​គ្នា​

     Update​កំពង់ស្ពឺ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅវេលា​ម៉ោង​៦​និង​០៥​នាទី​ព្រឹក​ថ្ងៃទី​១២​មករា​ឆ្នាំ​២០១៦​នៅលើ​ផ្លូវជាតិ​លេខ​៤១ត្រង់​ចន្លោះ​គី​ទ្បូ​ម៉ែត្រ​លេខ​១០-១១​ចំណុច​ភូមិ​ជៃ​តា​គួ​ន ឃុំ​រកា​រកោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បណ្តាល​ឲ្យ​កម្មការិនី​៤​នាក់​ស្លាប់​និង​កម្មករ កម្មការិនី​៩០​នាក់​ទៀត​រងរបួស​ធ្ងន់​និង​ស្រាល ។​
    របាយការណ៍​ប៉ូលិស​បាន​ឲ្យ​ដឹងថា រថយន្ត​១​គ្រឿង ម៉ាក​ហី​យ៉ាន់​ដាយ ពណ៍​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​2Q-0120 បើកបរ​ដោយ​ឈ្មោះ ម៉ន ភេទ​ប្រុស រស់នៅ​ភូមិ​ព្រះ​ម្លប់ ឃុំ​ភា​រី មានជ័យ ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ រងរបួស​ស្រា​លបើក​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ។​
   លុះដល់​ត្រង់ចំណុច​ដូចខាងលើ បាន​ទៅ​កៀ​រថយន្ត​១​គ្រឿង ម៉ាក់​ហី​យ៉ាន់​ដាយ​
​ពណ៌​ខៀវ ពាក់​ស្លាក​លេខ​2AD-6890 បើកបរ​ដោយ​ឈ្មោះ មុត មួយ​ទី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ថ្ល​ក​ដូន​ស ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ដែល​បើកបរ​ស្រប​ទិស​គ្នា បណ្តាល​ឲ្យ​រងគ្រោះថ្នាក់ ស្លាប់​មនុស្ស​ចំនួន​៤​នាក់​។​
   របាយការណ៍​បន្តថា អ្នកស្លាប់​នៅ​កន្លែងកើតហេតុ​មាន​១-​ឈ្មោះ សឹម ខុម ភេទ​ស្រី អាយុ​៣៣​ឆ្នាំ​នៅ​ភូមិ​បឹង​ពា​ត់ ឃុំ​ស្តុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​២-​ឈ្មោះ ណុប លីម ភេទ​ស្រី​អាយុ​៣៩​ឆ្នាំ​នៅ​ភូមិ​បឹង​ពា​ត់ ឃុំ​ស្តុក​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​ ៣-​ឈ្មោះ អី​វ សុខ​មុំ ភេទ​ស្រី អាយុ​៣៧​ឆ្នាំ​នៅ​ភូមិ​ព្រះ​ម្លប់ ឃុំ​ភា​រី​មានជ័យ ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ និង​៤-​ឈ្មោះ ស្រី មិច ភេទ​ស្រី អាយុ​២៦​ឆ្នាំ​នៅ​ភូមិ​ស្វាយ​ចារ ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។​
    ចំណែក​អ្នករងរបួស​ធ្ងន់​ស្រាល​ប្រមាណ​៩០​នាក់ ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​យកទៅ​ព្យាបាល នៅ​មន្ទី​ពេទ្យ​គ្លី​និ​ច និង​មណ្ឌល​សុខភាព និង​អ្នករបួសធ្ងន់​៦​នាក់​បញ្ជូនមក​មន្ទីរ​ពេទ្យ​កាល់ម៉ែត ដើម្បី​ធ្វើការ​សង្គ្រោះបន្ទាន់ ។​រីឯ​រថយន្ត​ទាំង​២ ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ប៉ូលិស​ចរាចរណ៍​ខេត្ត​ដើម្បី​កសាង​សណុំ​រឿង​តាម​នីតិវិធី​ច្បាប់ ៕​

adverise with khmeread

មតិយោបល់