adverise with khmeread 1

បុរាណវត្ថុវិទូ​: រូបចម្លាក់​អ្នក​ចម្បាំង​ដីឥដ្ឋ​ចិន​អាចមាន​ក្រិ​ក​ជា​អ្នក​ជួយ​សាងសង់​

    ​ការស្រាវជ្រាវ​ថ្មី​បាន​លាតត្រដាង​ថា ក្រុម​អ្នករុករក​មកពី​ប៉ែក​លោកខាងលិច​បានមក​រស់នៅក្នុង​ប្រទេស​ចិន​ជាង ១.៥០០ ឆ្នាំមុន ឆ្នាំ​ដែល​ក្រុម​អ្នកជំនាញ​លើកឡើង​លើក​មុនៗ​ទៅទៀត បន្ទាប់ពី​ក្រុម​បុរាណវត្ថុវិទូ​រកឃើញថា រូបចម្លាក់​អ្នក​ចម្បាំង​ដីឥដ្ឋ​ទាំងនោះ​អាចបង្កើត​ឡើង​ដោយមាន​ក្រិ​ក​ជា​អ្នក​ជួយ​។ នេះ​បើ​យោងតាម​វេ​ប​សាយ​អង់គ្លេស Telegraph ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ ទី​១២ តុលា​។​

​    ​រូបចម្លាក់​អ្នក​ចម្បាំង​ដីឥដ្ឋ​ចំនួន ៨.០០០ ដែល​ការពារ​ចេតិយ​ព្រះ​ចៅ​អធិរាជ​ទីមួយ ទំនង​បង្កើតឡើង​ក្រោម​ការណែនាំ​របស់​ជាងចម្លាក់​អឺរ៉ុប ដែល​ធ្វើ​ការងារ​ជាមួយ​អ្នកស្រុក​នៅ​ទីតាំង​ចេតិយ​នេះ និង បាន​ទទួលរង​ឥទ្ធិពល​ពី​ក្រិ​ក​បុរាណ​។ 

​    ​ការសិក្សា​បន្ថែម​លើ​ទីតាំង​នានា​នៅ​ខេត្ត Xinjiang ប្រទេស​ចិន បានបង្ហាញ​នូវ DNA របស់​ជនជាតិ​អឺរ៉ុប ដែល​នេះ​អាច​បញ្ជាក់បាន​ថា ប្រជាជន​លោកខាងលិច​បានធ្វើ​ដំណើ​រ តាំងទី​លំនៅ និង​ស្លាប់​នៅ​ទីនោះ នៅមុន និង​អំឡុង​សម័យ​ព្រះ​ចៅ​អធិរាជ​ទីមួយ​ទៅទៀត ពោលគឺ​មុន​ឆ្នាំ​ដែល​ទទួលស្គាល់​នាពេល​បច្ចុប្បន្ន​ដល់​ទៅ ១៥០០ ឆ្នាំ​ឯណោះ​។​

​    ​ការរកឃើញ​ទាំងនេះ​ត្រូវបាន​សាទរ​ជា "​ការរកឃើញ​ដ៏​សំខាន់​ជាង​អ្វីៗ​ទាំងអស់​ក្នុង​រយៈពេល ៤០ ឆ្នាំ​មកនេះ​" ពោលគឺ​សំខាន់​លើសពី​ការរកឃើញ​រូបចម្លាក់​អ្នក​ចម្បាំង​ដីឥដ្ឋ​ផ្ទាល់​ទៅទៀត​។ ចម្លាក់​ទាំងអស់នេះ​ត្រូវគេ​គិតថា​ជាការ​ទាក់ទង​គ្នា​លើកទីមួយ​រវាង​ប្រជាជន​លោកខាងលិច និង ប្រជាជន​ចិន ដែល​ធ្លាប់​កត់ត្រា​ពីមុន​។ 

​    ​ការរកឃើញ​នេះ​កើតឡើង​អំឡុង​ការធ្វើ​កំណាយ​ទូទាំង​ទីតាំង​ចេតិយ​បុរាណ​នេះ ដោយ​ក្រុម​បុរាណវត្ថុវិទូ​នៅ​ចេតិយ​បុរាណ​នេះ ដែល​ឥឡូវ​ដើរ​ថត​វីដេអូ​ឯកសារ​ឱ្យ​ប៉ុស្តិ៍ National Geographic Channel និង BBC​។​

​    ​ការរកឃើញ​សំខាន់ៗ​រួមមាន​ភស្តុតាង​ដែលថា រតនសម្បត្តិ​ក្នុង​ផ្នូរ​របស់​ព្រះ​ចៅ​អធិរាជ​ទីមួយ​ត្រូវបាន​បង្កើតឡើង​ជាមួយ​ការជួយ​ពី​លោកខាងលិច ជាមួយ​ការ​បំផុសគំនិត​ពី​រូបចម្លាក់​ជាច្រើន​របស់​ក្រិ​ក​បុរាណ​។ 

​     ក្រុម​អ្នកជំនាញ​ពិតជា​រំភើបចិត្ត​ដែល​រកឃើញ DNA ដែល​បង្ហាញថា ប្រជាជន​លោកខាងលិច​បានរស់នៅ​ក្នុង​តំបន់​នេះ​អំឡុង​សម័យ ព្រះ​ចៅ​អធិរាជ ឈិន ស៊ី​ហួង (Qin Shi Huang) ពី​ឆ្នាំ ២៥៩ ដល់ ២១០ មុន​គ​.​ស​។​

​    ​លោក​បណ្ឌិត Li Xiuzhen បុរាណវត្ថុវិទូ​ជាន់ខ្ពស់​នៅ​ទីតាំង​សារមន្ទីរ​ចេតិយ​បុរាណ​របស់​ព្រះ​ចៅ​អធិរាជ ឈិន ស៊ី​ហួង បាន​និយាយថា "​ឥឡូវ​យើង​មាន​ភស្តុតាង​បង្ហាញថា ការទាក់ទង​គ្នា​ជិតស្និទ្ធ​បានកើត​ឡើង​រវាង​ចិន​របស់​ព្រះ​ចៅ​អធិរាជ​ទីមួយ និង លោកខាងលិច មុន​ការបើក​សម្ភោ​ធ​ផ្លូវ​សូត្រ (Silk Road) ទៅទៀត​។ នេះ​គឺ​កើតឡើង​មុន​ឆ្ងាយ​ណាស់​ពី​ពេលដែល​យើង​ធ្លាប់​គិតពី​មុន​"​។ 

​    ​អ្នកជំនាញ​ជឿថា ភស្តុតាង​នៃ​ការទាក់ទង​ជិតស្និទ្ធ​នេះ​អាច​មើលឃើញ​ក្នុង​រចនាប័ទ្ម​របស់​រូប​ចម្លាក់​អ្នក​ចម្បាំង​ដីឥដ្ឋ ព្រោះ​គ្មាន​ប្រពៃណី​កសាង​រូប​ច​ម្លា​ប់​ធំ​ប៉ុន​មនុស្ស​ក្នុងប្រទេស​ចិន​ទេ មុនពេល​រកឃើញ​រូបចម្លាក់​ទាំងនេះ​៕ 

​ប្រភព​៖ Telegraph

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់