adverise with khmeread Untitled

លោកយាយ​ជរា​ម្នាក់នេះ​ត្រូវ​អ្នក​មើលថែ​វាយដំ​យ៉ាងដំណំ គ្រាន់តែ​គាត់​ឡើងលើ​គ្រែ​មិន​រួច​

    ​បុរស​តិរច្ឆាន​ម្នាក់ ដែល​ត្រូវបាន​គេ​ថត​ពី​សកម្មភាព​ធ្វើបាប​លោកយាយ​វ័យ​ចំណាស់ និង​មាន​ជំងឺ​វង្វេង​ម្នាក់ បាន​បង្ក​ឱ្យ​កំហឹង​ផ្ទុះឡើង​នៅលើ​បណ្តាញ​សង្គម​។​

​    ​វីដេអូ​ដ៏​គួរឱ្យ​រន្ធត់​រយៈពេល ១១ វី​នាទី ដែល​ត្រូវបាន​ថត​នៅ​កន្លែង​ថែទាំ​មនុស្ស​ចាស់​នៅ​តៃវ៉ាន់ បានបង្ហាញ​លោកយាយ​ទន់ខ្សោយ និង​មានការ​ភ័យខ្លាច​មួយរូប​អង្គុយ​ផ្ទាល់​នឹង​ឥដ្ឋ និង​តោង​គ្រែ​របស់គាត់​។​

​    ​នៅក្នុង​បន្ទប់​ដែល​ពោរពេញ​ទៅដោយ​មនុស្ស​ចាស់ និង​មាន​ជំងឺ​នៅលើ​គ្រែ បុរស​ម្នាក់​មក​ក្បែរ​លោកយាយ​មាន​ជំងឺ​វង្វេង​ម្នាក់ ហើយ​បានធ្វើ​កាយវិការ​ឱ្យ​គាត់​ឡើងលើ​គ្រែ​វិញ ប៉ុន្តែ​មុននឹង​គាត់​ធ្វើតាម​សំណើ​នេះ បុរស​ម្នាក់​នោះ​ក៏បាន​ទះកំផ្លៀង​គាត់​យ៉ាងដំណំ​។​

​    ​វីដេអូ​នេះ​ត្រូវបាន​គេ​ចុច​មើល​ជាង ៥ លាន​ដង ចាប់តាំងពី​ត្រូវបាន​បង្ហោះ​ចូលក្នុង​គណនី Facebook កាលពី​សប្តាហ៍​មុន​។​

​    ​អ្នកទស្សនា​វីដេអូ​នេះ​ម្នាក់​បាន​បញ្ចេញ​កំហឹង​ថា "​មាន​ទីកន្លែង​នៅ​ឋាននរក​សម្រាប់​អ្នក​។ នៅពេលដែល​អ្នក​ចាស់​ទៅ អ្នកនឹង​ទទួលរង​អំពើ​បែបនេះ​"​។ រីឯ​អ្នក​ប្រើ Facebook ម្នាក់ទៀត​បាន​បញ្ចេញមតិ​ថា "​អា​ប្រុស​ម្នាក់នេះ​មិនមែនជា​មនុស្ស​ទេ​។ វា​ត្រូវតែ​ទទួល​មេរៀន​ទើបបាន​"៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់