adverise with khmeread 1

បើ​អស់​ថ្នាំដុសធ្មេញ លោកអ្នក​អាច​ផលិត​វា​ដោយ​ខ្លួនឯងបាន ដោយ​គ្រាន់តែ​ចូល​ផ្ទះបាយ​រក​គ្រឿងផ្សំ​មួយ​មុខ​នេះ​

    ​រក្សា​ធ្មេញ និង​អញ្ចាញធ្មេញ​របស់​អ្នក​ឱ្យមាន​សុខភាព​ល្អ​គឺ​ត្រូវការ​ពេលវេលា ការប្ដេជ្ញាចិត្ត និង​ឧបករណ៍​ត្រឹមត្រូវ​។ ដុសធ្មេញ​របស់​អ្នក ២ ដង​ក្នុង​មួយថ្ងៃ លាង​សម្អាត​ធ្មេញ​របស់​អ្នក និង​ទទួលទាន​ស្ករ​ក្នុង​កម្រិត​តិចតួច គឺជា​រឿង​សំខាន់​ដែល​អ្នក​ត្រូវគោរព​ដើម្បី​មាន​សុខភាព​មាត់​ធ្មេញ​ល្អ​។​

​    ​ប៉ុន្ដែ​ផលិតផល​សម្រាប់​ដុស​មាត់​ធ្មេញ​ដូចជា​ថ្នាំដុសធ្មេញ​មួយចំនួន​មាន​គ្រឿងផ្សំ​គ្រោះថ្នាក់​ដូចជា សារធាតុ titanium dioxide, sodium lauryl sulfate និង​សារធាតុ​មេ​ស្ករ​ផ្សេងៗ ដែល​អាចធ្វើឱ្យ​សុខភាព​មាត់​ធ្មេញ​របស់​អ្នក​មិនល្អ​។​

​    ​យ៉ាងណាមិញ ប្រសិនបើ​លោកអ្នក​ខ្លាច​ប៉ះ​សារធាតុ​ទាំងនោះ ឬក៏​ទិញ​ចំ​ផលិតផល​ក្លែងក្លាយ​លោកអ្នក​អាចបង្កើត​ថ្នាំដុសធ្មេញ​ដោយ​ខ្លួនឯងបាន​។​

​    ​ម្សៅ​មេនំ​បុ័ង ឬ Baking Soda គឺជា​គ្រឿងផ្សំ​ល្អ​បំផុត ដែល​អ្នក​អាច​ប្រើ​សម្រាប់​ដុសធ្មេញ​របស់​អ្នក​បាន​។ ហើយ​ផលិតផល​ថ្នាំដុសធ្មេញ​ទាំងអស់​គឺមាន​គ្រឿងផ្សំ​ម្សៅ​មេនំ​បុ័ង​នេះ​ទាំងអស់ ដោយសារ​វា​គឺជា​គ្រឿងផ្សំ​ធំជាងគេ​ក្នុង​ថ្នាំដុសធ្មេញ​។​

​    ​យក​ច្រាស​ដុសធ្មេញ​សើម​ដួស​ម្សៅ​មេនំ​បុ័ង និង​ដុសធ្មេញ​ដូច​ធម្មតា​។ បើ​មិន​ដូច្នេះ​ទេ លាយ​ម្សៅ​មេនំ​បុ័ង ១ ស្លាបព្រា​កាហ្វេ​ជាមួយ​ទឹក​បន្តិច​ឱ្យ​វា​រាង​ភក់ៗ ហើយ​ដាក់​លើ​ច្រាស់ ដុសធ្មេញ​តែម្ដង​។​

​    ​ចំណាំ​៖ ត្រូវ​ប្រាកដថា​មិន​ពិសា ឬ​ផឹក​អ្វី​ផ្សេង​យ៉ាងហោចណាស់ ៣០ នាទី បន្ទាប់ពី​ដុសធ្មេញ​រួច​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់