adverise with khmeread 1

មិន​នឹកស្មានថា ចំនួន​កាល់​ឡូរី ដែល​ដុត​រំលាយ ក្រោយ​រួមមេត្រី​រួច គឺ​មិន​ច្រើន​ដូច​ការអះអាង​លើក​មុនៗ​ទេ​! ខុសគ្នា​ឆ្ងាយ​ណាស់​

    ​តើ​កាឡូរី​ចំនួន​ប៉ុន្មាន​ដែល​ត្រូវបាន​ដុត​អំឡុង​ប្រតិបត្តិការ​លើ​គ្រែ​? សេចក្តីព្រាង​តូច​មួយ​ដែល​ចេញពី​ការសិក្សា​មួយ​អំពី​ជំងឺ​ធាត់ ហើយ​បាន​ចុះផ្សាយ​នៅលើ​ព្រឹត្តិបត្រ​ព័ត៌មាន New England Journal of Medicine ប្រហែលជា​អាច​ឆ្លើយ​សំណួរ​នេះ​បាន​។​

​    ​ការស៊ើបអង្កេត​ទៅលើ​សំណួរ​នេះ​បាន​ពន្យល់ថា បុរស​ម្នាក់​នៅ​អាយុ​ខ្ទង់ ៣០ ប្រសិនបើ​គាត់​ធ្វើ​ប្រតិបត្តិការ​ត្រឹម ៦ នាទី នោះ​កាឡូរី​ចំនួន ២១ ត្រូវបាន​ដុត​។ ចំនួន​នេះ​ពិតជា​តិចតួច​ខ្លាំងណាស់ ដែល​ខុសពី​ការអះអាង​ជាច្រើន​ថា នឹង​ដុត​កាឡូរី​ចំនួន ២០០​។ ការព្យាករណ៍​ផ្សេងទៀត​បានដាក់​ចំនួន​ដុត​កាល់​ឡូរី​បាន​ចំនួន ៦៩​។​

​    ​កា​រប​ច្ចេញ​អ័រម៉ូន​ប្រញាប់ប្រញាល់ ការឡើង​លំហូរ​ឈាម​ខ្លាំង និង​ការបាញ់​អង្គធាតុ​រាវ គឺ​សុទ្ធតែ​តម្រូវ​ឱ្យប្រើ​ថាមពល ដែល​នេះ​អាច​ដុត​កាល់​ឡូរី​ពិតប្រាកដ​ខ្ទង់ ៦០ ទៅ ១០០ កាល់​ឡូរី​ប៉ុណ្ណោះ​ក្នុងការ​ប្រព្រឹត្ត​សិច​ម្តង​។​

​    ​ក្រុមហ៊ុន​ឱសថ​មួយ​ថែមទាំង​បង្កើត​ម៉ាស៊ីន​គិត​លេខ​សិច ដែល​អះអាងថា នឹង​រាប់​ចំនួន​កាឡូរី​ដែល​បាន​ដុត​អំឡុង​ប្រតិបត្តិការ​លើ​គ្រែ​។ ម៉ាស៊ីន​គិត​លេខ​ដ៏​តូច​នេះ​គឺ​ពឹងផ្អែក​ទៅលើ​ទម្រង់​រាងកាយ និង​ទីតាំង​របស់​ដៃគូ​ដែល​បាន​ចូលរួម​៕

adverise with khmeread

មតិយោបល់