adverise with khmeread Aa

ទារក​នេះ​មិន​ត្រឹមតែត្រូវ​ម្តាយ​បោះបង់ចោល​ទេ តែ​ត្រូវ​ចាក់ ១៤ កាំបិត​! ដោយសារ​ជីវិត​ថ្លៃ ក្មេង​នេះ​នៅរស់​នៅឡើយ​ទេ​

    ​ទារក​ឈ្មោះ Aidin នៅឯ​ប្រទេស​ថៃ ដែលមាន​អាយុ ៧ ខែ​ប្រហែលជា​ទារក​ដែល​គ្មាន​នរណា​ចង់​បានទេ​ក្នុង​លោក​នេះ​។ គាត់​ត្រូវបាន​គេ​ចាក់​ម្តង​ហើយ​ម្តងទៀត និង​ថែមទាំង​កប់​ទាំង​រស់ ប៉ុន្តែ​សំណាងល្អ ក្មេង​តូច​រូបនេះ​បាន​ផុតពី​គ្រោះថ្នាក់​។​

​    ​បន្ទាប់​រួចផុតជីវិត​ពី​ការ​ធ្វើបាប​ដ៏​អាក្រក់​អា​ក្រី​នេះ ទារក​រូបនេះ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរ​កុមារកំព្រា​។ យ៉ាងណាក្តី ជីវិត​របស់គេ​ប្រហែលជា​បានល្អ​ប្រសើរ​បន្ទាប់ពី​ប្តី​ប្រពន្ធ​នៅឯ​ប្រទេស​ស៊ុយអែត​បាន​យល់​ព្រមយក​រូបគេ​ទៅ​ចិញ្ចឹម​។​

​    ​ទារក​ម្នាក់នេះ​ត្រូវបាន​គេ​ធ្វើបាប​កាលពី​ខែកុម្ភៈ​កន្លងទៅ ដែល​ត្រឹមតែ​ពីរ​ថ្ងៃក្រោយ​រូបគេ​ឃើញ​ពន្លឺ​ថ្ងៃ​។ ក្មេង​ម្នាក់​ត្រូវបាន​សង្គ្រោះ​នៅពេល​អ្នកស្រី Kachit Krongyut បានឃើញ​ជើង​ក្មេង​ម្នាក់នេះ​លៀន​ចេញពី​ដី​។​

​    ​បន្ទាប់ពី​អ្នកស្រី​ជីក​យក​ក្មេងប្រុស​នេះ​ចេញពី​ដី គាត់​ក៏​ប្រញាប់​នាំ​រូបគេ​ទៅកាន់​មន្ទីរពេទ្យ ជា​កន្លែង​ដែល​គ្រូពេទ្យ​រកឃើញ​ស្នាម​កាំបិត​ចាក់​ចំនួន ១៤ ដង​។​

​    ​សំណាងល្អ ដោយសារ​ត្រូវបាន​កប់​នៅក្នុង​ដី ជីវិត​របស់ Aidin ត្រូវបាន​ជួយសង្គ្រោះ​ដោយសារ​សម្ពាធ​ក្នុង​ដី​បាន​បញ្ចៀស​ក្មេង​ម្នាក់នេះ​ពី​ការ​ហូរឈាម​រហូតដល់​ស្លាប់​។​

​    ​ឥឡូវនេះ​គាត់​មាន​សុខ​ភាពល្អ ហើយ​រស់នៅក្នុង​មន្ទីរ​ក្មេង​កំព្រា​រហូត​ទាល់តែ​ឪពុកម្តាយ​ជនជាតិ​ស៊ុយអែត​ថ្មី​របស់គាត់​មក​ទទួល​ចិញ្ចឹម​។​

​    ​គេ​ជឿថា ម្តាយ​របស់ Aidin ជា​អ្នក​ធ្វើបាប​រូបគេ​ដោយផ្ទាល់ ហើយ​ប៉ូលិស​បាន​ចាប់ខ្លួន​ស្ត្រី​វ័យ ៤២ ឆ្នាំ​រូបនេះ​ដោយសារ​ដាន និង​ម៉ូតូ​ដែល​ចាប់បាន​នៅ​កន្លែងកើតហេតុ ហើយ​ស្ត្រី​រូបនេះ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ប៉ុនប៉ង​មនុស្សឃាត និង​បោះបង់​កូន​ខ្លួនឯង​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់