adverise with khmeread Aloe vera

អត្ថប្រយោជន៍មិននឹកស្មានដល់ទាំង ៧ របស់ប្រទាលកន្ទុយក្រពើ

ប្រទាលកន្ទុយក្រពើគឺជាអាស៊ីតត្រូពិកដ៏អស្ចារ្យមួយ និងត្រូវបានប្រើជាឱសថព្យាបាលអស់រាប់ពាន់ឆ្នាំមកហើយ។ ក្រៅពីអាចព្យាបាលស្បែកឡើងក្រហម និងស្បែករបក ប្រទាលកន្ទុយក្រពើក៏អាចព្យាបាលបញ្ហាជាច្រើនទៀតផងដែរ។ ដូច្នេះដើម្បីកុំឲ្យខាតពេល សូមនាំគ្នាមើលអត្ថប្រយោជន៍មិននឹកស្មានដល់ទាំង ៧ របស់ប្រទាលកន្ទុយក្រពើទាំងអស់គ្នា។

១- ប្រទាលកន្ទុយក្រពើផ្តល់នូវសារធាតុប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងបាក់តេរី
ប្រទាលកន្ទុយក្រពើផ្ទុកនូវគ្រួសារសារធាតុចម្រុះ ដែលគេហៅថា Polyphenol ដែលត្រូវបានបំលែងទៅជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានប្រសិទ្ធភាពសម្រាប់រាងកាយ។ ដោយសារហេតុផលនេះ ទើបមនុស្សច្រើនឡើងៗបាននាំគ្នាបន្ថែមទឹកប្រទាលកន្ទុយក្រពើចូលក្នុងរបបអាហារម្តងម្កាលរបស់ពួកគេ។ ការផឹកទឹកប្រទាលកន្ទុយក្រពើមួយកែវក្នុងមួយថ្ងៃនឹងផ្តល់ឲ្យរាងកាយមនុស្សនូវសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ច្រើន ដែលអាចជួយប្រយុទ្ធប្រឆាំងនឹងបាក់តេរីដ៏គ្រោះថ្នាក់នានា។  

២- ទឹកប្រទាលកន្ទុយក្រពើជួយកាត់បន្ថយកំណកបាក់តេរីលើធ្មេញ
អ្នកអាចជ្រើសយកទឹកប្រទាលកន្ទុយក្រពើមកខ្ពល់មាត់ជំនួសឲ្យទឹកខ្ពល់មាត់ទិញពីផ្សារបាន។ វាមានរសជាតិដូចទឹកធម្មតា ប៉ុន្តែយោងតាមការសិក្សាផ្នែកទន្តសាស្ត្រនានា ទឹកប្រទាលកន្ទុយក្រពើមានអត្ថប្រយោជន៍ដូចគ្នាទៅនឹងទឹកខ្ពល់មាត់ម៉ាកល្បីៗនៅលើទីផ្សារផងដែរ។ 

៣- ប្រទាលកន្ទុយក្រពើអាចព្យាបាលដំបៅមាត់ឲ្យធូរស្បើយបាន
លើកក្រោយនៅពេលដែលអ្នកមានដំបៅមាត់ដ៏ឈឺចាប់ សូមឈប់ទាញកំប៉ុងថ្នាំទៀតទៅ តែអ្នកគួរសាកល្បងទាញយកបន្ទះប្រទាលកន្ទុយក្រពើជំនួសវិញ។ អ្នកអាចយកបន្ទះប្រទាលកន្ទុយក្រពើទៅត្រដុសលើកន្លែងដំបៅ ហើយអ្ន​កនឹងឃើញប្រសិទ្ធភាពរបស់វាជាមិនខាន។ 

៤- ប្រទាលកន្ទុយក្រពើជួយសម្រាលការរលាកបានយ៉ាងលឿន
ការសិក្សាជាច្រើនបានបង្ហាញថា ប្រទាលកន្ទុយក្រពើអាចព្យាបាលបញ្ហារលាកលើស្បែកបានយ៉ាងឆាប់រហ័សបំផុត។ អ្នកមិនគួរមើលរំលងប្រទាលកន្ទុយក្រពើទេ នៅពេលមានបញ្ហារលាកភ្លើង ឬទឹកក្តៅ។ 

៥- ប្រទាលកន្ទុយក្រពើធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​សរសៃឈាម​បេះដូង
រុក្ខជាតិដ៏មានឥទ្ធិពលនេះមានសមត្ថភាពកាត់បន្ថយសម្ពាធឈាមតាមរយៈការផ្តល់អុកស៊ីសែនទៅឈាម និងជួយកាត់បន្ថយជាតិកូឡេស្តូរ៉ូលដោយសារតែវាសម្បូរទៅដោយសារធាតុ Choline។ ប្រទាលកន្ទុយក្រពើមានគុណសម្បត្តិជាច្រើន ដែលធ្វើឲ្យប្រសិទ្ធភាពនៃការបើកសរសៃឈាមឲ្យចំហកាន់តែល្អប្រសើរ។ ត្រូវឧស្សាហ៍ផឹកទឹកប្រទាលកន្ទុយក្រពើដើម្បីធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​សរសៃឈាម​បេះដូងដែលធ្វើការយ៉ាងខ្លាំងក្លារបស់អ្នក។ 

៦- ប្រទាលកន្ទុយក្រពើអាចប្រើជាផ្នែកមួយនៃរបស់ថែរក្សាស្បែកជាប្រចាំរបស់អ្នក
ក្រៅពីអាចព្យាបាលមុន និងកាត់បន្ថយស្នាមជាំ និងជ្រីវជ្រួញ ប្រទាលកន្ទុយក្រពើក៏អាចជួយស្តារជីវិតស្បែករបស់អ្នកឡើងវិញ និងជួយធ្វើឲ្យសម្រស់ស្បែកកាន់តែស្រស់ថ្លាផងដែរ តាមរយៈការលាបវាលើស្បែក។ ទឹកប្រទាលកន្ទុយក្រពើក៏អាចព្យាបាលបញ្ហារលាក និងស្រៀវនៅលើស្បែកផងដែរដោយគ្រាន់តែយកវាលាបពីលើកន្លែងស្រៀវ និងរលាកនោះ។ ហើយអ្នកអាចលាបវាក្រោយកោររោមផងដែរ ដើម្បីព្យាបាលរោមដែលមិនព្រមដុះឡើងវិញ។    

៧- ប្រទាលកន្ទុយក្រពើជួយបង្កើនការស្រូបយកជាតិវីតាមីន
យោងតាមការសិក្សាដែលធ្វើឡើងដោយមជ្ឈមណ្ឌលវេជ្ជសាស្ត្រដេវីសរបស់សាកលវិទ្យាល័យកាលីហ្វ័រញ៉ា ប្រទាលកន្ទុយក្រពើអាចជួយរាងកាយឲ្យស្រូបយកវីតាមីន C និង B12 យ៉ាងមានប្រសិទ្ធភាព។ ក្នុងសម័យបច្ចុប្បន្ន ដោយសារអាហារបានប្រែប្រួលទៅតាមហ្សែន ដូច្នេះរាងកាយរបស់យើងមិនងាយនឹងស្រូបយកសារធាតុចិញ្ចឹមដែលយើងទទួលទានបានពេញលេញនោះទេ។ ប្រការនេះអាចនាំឲ្យមានកង្វះអាហារូបត្ថម្ភ ដែលទីបំផុតនាំឲ្យកើតជំងឺជាច្រើនក្នុងរាងកាយ។ ផឹកទឹកប្រទាលកន្ទុយក្រពើនឹងជួយបង្កើនការស្រូបយកវីតាមីនសំខាន់ៗដូចជាវីតាមីន C និង B12 ដែលអាចជួយឲ្យរាងកាយបំពេញមុខងារយ៉ាងមានប្រសិទ្ធភាព និងទប់ស្កាត់ការស្រូបជីជាតិមិនបាន៕ 

adverise with khmeread

មតិយោបល់