adverise with khmeread 123

រកឃើញ Hyunseung ក្រុម BEAST បាន like រូបថត​អាក្រាតកាយ​នៅលើ Instagram

     អ្នក​និយម​លេង​អ៊ី​ន​ធឺ​ណែ​ត​នៅ​ប្រទេស​កូរ៉េខាងត្បូង បាន​ប្រទះ​ភ្នែក​ជាថ្មី​ម្តងទៀត​ដែល​បាន​បង្ហាញថា គ្មានអ្វី​អាច​គេច​ផុតពី​ក្រសែភ្នែក​របស់​ពួកគេ​បាន ខណៈដែល​នាង Hyunseung សមាជិក​ក្រុម BEAST បានក្លាយ​ទៅជា​ចំណុច​នៃ​ការយកចិត្តទុកដាក់​ចំពោះ​ការចោទប្រកាន់ថា​បាន like រូបថត​អាក្រាត​នៅលើ Instagram​។​
    អ្នក​និយម​លេង​អ៊ី​ន​ធឺ​ណេ​ត​ជាច្រើន​មានការ​គេ​ភ្ញាក់ផ្អើល​ជាខ្លាំង​ចំពោះ​ដំណឹង​មួយ​នេះ​ព្រោះ​វា​មើលទៅ​មិន​សមរម្យ​ដោយសារតែ​សមាជិក​ម្នាក់នេះ​មាន​អ្នកគាំទ្រ​
​មិនទាន់​គ្រប់​អាយុ​ច្រើន​។​
   ចំណែក​អ្នក​ផ្សេងទៀត​ដែល​បាន​ចែករំលែក​ថា ពួកគេ​មាន​អារម្មណ៍​ថា Instagram វា​ទូលំទូលាយ​ពេក​ហើយ​វា​មាន​ភាពងាយស្រួល​ក្នុងការ​ចុច​Like រូបភាព​ដោយ​ចៃដន្យ​ដោយសារ​មុខងារ​ថ្មី​របស់ Instagram “double tap”​។​
   ពួកគេ​គិតថា នាង​ចង់​ល្បី ឬ ក៏​ចង់បង្ហាញ​រាង​សិច​ស៊ី​របស់​នាង​ដល់​ទស្សនិកជន​?​

adverise with khmeread

មតិយោបល់