adverise with khmeread 1

បើករថយន្ត​ជ្រុលទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ តែមិនខ្ចីបាក់បង្គោល​ សុខចិត្តធ្លាក់អំពូលចុះ

    ភ្នំពេញ ៖ ស្រវឹង​បើករថយន្ត​បត់​ផ្លូវ​កោង​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ដាច់​ធ្លាក់​មកក្រោម​ហើយ​រថយន្ត​ក្រឡាប់​ផ្ងារ​កង់ តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​នោះឡើយ។​

    គ្រោះថ្នាក់​​ដ៍​គួរអោយ​រន្ធត់​ខាងលើមួយ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង១១ ​និង​៣០​នាទី​យប់​ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០១៦ ត្រង់ចំនុច​ភូមិ​អន្លង់​ក្ងាន តាម​បណ្ដោយ​ផ្លូវ​ភ្នំពេញ​-​ហាណូយ ស្ថិតក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ។​

    តាម​ប្រ​ភ​ព័ត៌មាន​ពី​ប្រជាជន​នៅ​ម្ដុំ​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក មែក​សឺ​ដេ​ស ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AI-5727 រួម​ដំណើរ​ដោយ​បុរស​បួន​នាក់​ក្នុងស្ថានភាព​ស្រវឹង​ទាំងអស់ បាន​បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​។​

    លុះ​មកដល់​ចំណុចកើតហេតុ​ដោយសារតែ​ចំណុច​ផ្លូវ​ខាងលើ​មា​នល​ក្ខណៈ​ជា​ផ្លូវ​កោង​ហើយ​ដោយសារតែ​ចំណុច​ខាងលើ​ដាច់​ភ្លើង​ងងឹត​សូន្យឈឹង   ហើយ​កាលពី​ម្សិលមិញ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ចំណុច​នោះ​ធ្វើ​ឱ្យដាច់​ខ្សែភ្លើង​បំភ្លឺ​ផ្លូវ ទើប​ធ្វើឱ្យ​រថយន្ត​ខាងលើ​ជ្រុល​ទៅ​បើក​ទៅ​ហោះ​លើ​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​ធ្វើអោយ​ខូចខាត​ស្មៅ​ដែល​គេ​ដាំ​លើ​សួន​នោះ​។​

    បន្ទាប់មក​បាន​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បណ្ដាលឱ្យ​ធ្លាក់​អំពូល​ចុះមក​ដល់​ដី​តែ​មិន​ធ្វើឱ្យ​បាក់​បង្គោល​នោះឡើយ ចំណែក​អ្នកបើកបរ​មិនមាន​អ្នករងរបួស​អ្វី​នោះឡើយ​។​

    ខណៈពេលដែល​សមត្ថកិច្ច​មិនទាន់​មកដល់​កន្លែងកើតហេតុ​ភ្លាម​អ្នកបើក​រង​យន្ត​បង្ក​ព្យាយាម​ទាក់ទង​ទៅ​រថយន្តស្ទូច​ដើម្បី​មក​ស្ទូច​រថយន្ត​បម្រុង​រត់គេចខ្លួន​តែ​ត្រូវ​សមត្ថកិច្ច​មក​ទាន់ពេល​ហើយ​ឃាត់​អ្នកបើកបរ​និង​រថយន្ត​នៅ​និង​កន្លែងកើតហេតុ​ដើម្បី​រងចាំ​ខាង​ជំនាញ​ចរាចរណ៍​រាជធានី​ភ្នំពេញ​មក​ធ្វើការ​វាស់វែង​និង​អូស​យក​រថយន្ត​និង​អ្នកបង្ក​យកទៅ​ស្នងការ​រាជធានី​ភ្នំពេញ​ដើម្បី​រងចាំ​ការដោះស្រាយ​នៅពេល​ក្រោយ៕

adverise with khmeread

មតិយោបល់