adverise with khmeread Unnamed %282%29

ហាយ​ឡែ​ន​ឌ័​រ​ឆ្លងផ្លូវ​ត្រូវ​ហុងដា​សេ​១២៥ បុក​របួសធ្ងន់​ស្រាល​២​នាក់ ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ រថយន្ត​ហា​ឡែ​ន​ឌ័​រ​មួយគ្រឿង បើកបរ​ដោយ​បុរស​ម្នាក់​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន ត្រូវបាន ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ ជិះ​ដោយ​បុរស​២​នាក់ បុក​បណ្តាលឱ្យ​បុរស​ម្នាក់​របួសធ្ងន់​និង​ម្នាក់ទៀត​ស្រាល។​

    គ្រោះថ្នាក់​នេះ​កើតឡើង​នៅវេលា​ម៉ោង ៩​យប់​ថ្ងៃទី​១២ តុលា ២០១៦ នៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រ៉ុ​ស្សី ម្តុំ​បុរី​ញ៉ូ​ថោ​ន ស្ថិត​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    តាម​សាក្សី​នៅ​កន្លែងកើតហេតុ បានឱ្យដឹងថា ដំបូង​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​ហាយ​ឡែ​ន​ឌ័​រ​មួយគ្រឿង​ពណ៌​ទឹកមាស ពាក់​ស្លា​កលេខ​ភ្នំពេញ ​2J-2328 បើក​ចេញ​ក្នុង​បុរី​ញ៉ូ​ថោ​ន​ទិ​ដៅ​ពី​លិចទៅ​កើត ឡើងមក​ផ្លូវ​សហព័ន្ធ​រុស្សី។​

    ចំណែក​ម៉ូតូ​រងគ្រោះ ម៉ាក​ហុងដារ​១២៥​ស៊េរី 012 ពាក់​ស្លាក​លេខ​ភ្នំពេញ 1BF-7956 ជិះ​គ្នា​២​នាក់​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី​ទិសដៅ​ពី​ជើង​ទៅ​ត្បូង។ ​ខណៈ​មកដល់​ចំណុចកើតហេតុ ម៉ូតូ​បាន​វ៉ា​ក​អ៊ឺ ចាប់​ហ្វ្រាំង​មិនទាន់​ជ្រុល ទៅបុក​ចំ​ទ្វារក្រោយ​ហួស​ទៅបុក​កាង​ឡាន​ឱ្យ​ដួល​បោក​នឹង​ថ្នល់ បណ្តាលឱ្យ​អ្នក​ឌុប​រងរបួស​ធ្ងន់ រីឯ​អ្នកជិះ​ក្រោយ​រងរបួស​ស្រាល​។ ​ចំណែក​រថយន្ត​ខូ​ត​ខាត​ទ្វា​បាក់​កាង​ក្រោយ និង​បែក​កង់​ក្រោយ​ឆ្វេង​ទៅមុខ​លេង​រួច។​

    ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ទាំង​២​នាក់​ត្រូវបាន​រថយន្ត​គ្លីនិក ហុង ហាក់ មក​ដឹក​ទៅ​សង្គ្រោះបន្ទាន់។ ​ចំណែក​ម៉ូតូ​និង​រថយន្ត ត្រូវបាន​ប៉ូលិស​ជំនាញ​ចរាច​ណ៍​វាស់វែង​យកទៅ​រក្សាទុក នៅ​ផ្នែក​ចរាច​ណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​រង់ចាំ​ការដោះស្រាយ​៕


 

adverise with khmeread

មតិយោបល់