adverise with khmeread Image2

ម៉ូតូ​ស្មាស់​វី ពន្លះ​ជាមួយ​ហុងដា​ពេញទំហឹង​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​នៅនឹងកន្លែង និង​បុរស​ម្នាក់ទៀត​រងរបួស​ធ្ងន់ ត្រូវ​បញ្ចូនទៅ​មន្ទីរពេទ្យ ដោយសារ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ​ស្មាស់​វី បុក​ជាមួយ​ហុងដា​សេ​១២៥ កាលពី​វេលា​ម៉ោង ១១​យប់​ថ្ងៃទី ១២ តុលា ២០១៦ នៅតាម​បណ្តោយ​ផ្លូវ​២០០៤ មុខ​ភោជនីយដ្ឋាន អូ​បេ​រ៉ា ភូមិ​អូរ​បែកក្អម សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។​

    ប៉ូលិស​និយាយថា សព​ឈ្មោះ ​ឆន ធារ៉ា ភេទ​ប្រុស ​អាយុ ៣២ ឆ្នាំ មុខរបរ​ជាងទង ស្នាក់នៅ​ភូមិ​ព្រែកប្រា សង្កាត់​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ មាន​ស្រុកកំណើត​ភូមិ​តា​ប៉ាវ ស្រុក​ក្រូចឆ្មារ​ខេត្ត​ត្បូងឃ្មុំ។​

    តាម​សាក្សី​ពី​កន្លែងកើតហេតុ បាន​ប្រាប់​ឱ្យដឹងថា ដំបូង​គេ​ឃើញ​ជនរងគ្រោះ​ដែល​ស្លាប់ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ស្ស៊ុ​យ​ស៊ី​គី​ស្មាស់​វី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BC-9981 ទើបនឹង​ចេញពី​ផឹកស៊ី​នៅ​រោង​ប៉ះ​កង់​ម៉ូតូ​នៅ​កែង​ស្តុ​បណត​ប្រ៊ី​ត រួច​ជិះ​តាម​បណ្តោយ​ផ្លូ​២០០៤ ទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន។​

    ចំណែកឯ​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ហុងដា​សេ​១២៥​ពណ៌ខ្មៅ​ស៊េរី​០៩  ពាក់​ស្លាក​លេខ​ស្វាយរៀង 1A-6599 ជិះ​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ដូចគ្នា តាម​បណ្តោយ​ផ្លូវ ​២០០៤ ​ទិសដៅ​ពី​កើ​តទៅ​លិច បញ្ច្រាស់​ទិសដៅ​ចរាចរណ៍​។​

    ខណៈ​មកដល់​ចំណុចកើតហេតុ ម៉ូតូ​ទាំង​២​គ្រឿង​បាន​បុក​គ្នា​ពេញ​ម៉ា​ទំហឹង បណ្តាលឱ្យ​បុរស​ជិះ​ម៉ូតូ​ស្មាស់​វី​បោក​ក្បាល​ទៅក្រោយ​នឹង​ថ្នល់​ហូរឈាម​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង។​ ​រីឯ​បុរស​ជិះ​ម៉ូតូ​សង់​សេ​១២៥​បាន​រងរបួស​ធ្ងន់​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​ពេលនោះ​ផងដែរ។​

    ក្រោយ​កើតហេតុ​ប៉ូលិស​ចរាចរណ៍​ជំនាញ​ខណ្ឌ​បានមក​ដល់​ចំណុចកើតហេតុ និង​បាន​ទាក់ទង​ទៅ​ជំនាញ​ចរាចរណ៍​ក្រុង​មក​វាស់វែង​នាំយក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅកាន់​ការិយាល័យ​ចរ​ចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រងចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​។​

    ដោយឡែក​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ទាក់ទង​ទៅ​សាច់ញាតិ​មក​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​៕


 

adverise with khmeread

មតិយោបល់