adverise with khmeread Untitled 1

កីឡាករ​កូត​ឌី​វ័រ​សង្គ្រោះ​ជីវិត​កីឡាករ​ម៉ាលី ក្រោយ​ដួលសន្លប់ រួញ​អណ្តាត​

    ​ខ្សែការពារ​ក្រុម PSG កីឡាករ Serge Aurier បាន​ជួយ​ស្រោចស្រង់​ជីវិត​ដៃគូ​ប្រកួត​របស់​ខ្លួន​ម្នាក់ អំឡុង​ការប្រកួត​ដែល​ក្រុមបាល់ទាត់​អន្តរជាតិ​កូត​ឌី​វ័រ​បានទទួល​ជ័យជម្នះ​ទៅលើ​ម៉ាលី​កាលពី​ថ្ងៃ​អង្គារ​។​

​    ​Moussa Doumbia បាន​ដួលសន្លប់​នៅលើ​ទីលាន នៅ​អំឡុង​ការចាប់ផ្តើម​ការប្រកួត​ជម្រុះ​បាល់ទាត់​ពិភពលោក World Cup រវាង​គូប្រជែង​មកពី​តំបន់​អាហ្វ្រិក​ភាគ​ខាងលិច​របស់ខ្លួន ហើយ​ត្រូវគេ​និយាយថា​បាន​រួញ​អណ្តាត​ទៀតផង​។​

​    ​ខ្សែការពារ​ស្លាប​ស្តាំ Aurier បាន​ប្រញាប់ប្រញាល់​ដើម្បី​ជួយ​ស្រោចស្រង់​ស្ថានភាព​របស់ Doumbia ហើយ​បន្ទាប់មក​គាត់​ក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​៕

adverise with khmeread

មតិយោបល់