adverise with khmeread 0d4641e200000514 0 image a 23 1476267507279

ប្រជាជន​អង់គ្លេស​មួយ​ប្រទេស​នឹង​ខកចិត្ត​ដោយសារ​មិនបាន​មើល​ជំនួប El Clásico នៅ​អេ​ស្ប៉ា​ញ​

    ​ទស្សនិកជន​ដែល​និយម​អង្គុយ​មើល​ទូរទស្សន៍​តាម​គេហដ្ឋាន​ក្នុងប្រទេស​អង់គ្លេស នឹង​មិនអាច​ទស្សនា​ជំនួប​ធំជាងគេ​បំផុត​ក្នុង​ពិភពលោក El Clásico លើកដំបូង​នៃ​រដូវ​កាល​នេះឡើយ​។​

​    ​ជំនួប​ដ៏​អស្ចារ្យ​រវាង អ្នកមាន​បុណ្យ Barcelona និង​អធិរាជ​ស Real Madrid នៅលើ​ទឹកដី Nou Camp នឹងត្រូវ​បានដាក់​បញ្ចាំ​ង​ក្នុងប្រទេស​ជាង​១០០ ប៉ុន្តែ​ទោះបី​ជាមាន​អ្នក​ចូលចិត្ត​មើល​យ៉ាងច្រើន​នៅ​ទឹកដី​អង់គ្លេស​ក៏​ទស្សនិកជន​អង់គ្លេស នឹង​បានត្រឹមតែ​សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប៉ុណ្ណោះ អំឡុង​ពេលដែល​ការប្រកួត​មួយ​នេះ​ចាប់ផ្តើម​។​

​    ​ក្របខ័ណ្ឌ La Liga បាន​ទទួលស្គាល់ថា ជំនួប​មួយ​នេះ នឹង​ចាប់ផ្តើម​នៅឯ​ម៉ោង ៣:១៥​ល្ងាច​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​នៅ​ថ្ងៃទី​៣ ខែធ្នូ​ខាងមុខនេះ ហើយ​ច្បាប់​ការហាមឃាត់​ចាក់ផ្សាយ​បន្ត​ផ្ទាល់​បាល់ទាត់​ក្នុងប្រទេស​អង់គ្លេស​រៀងរាល់​ចន្លោះ​ម៉ោង ២:៤៥​នាទី រហូតដល់​ម៉ោង ៥:១៥​នាទី​រៀងរាល់ថ្ងៃ​សៅរ៍ ជាហេតុ​ធ្វើឱ្យ​ពួកគេ​មិន​មានឱកាស​ទស្សនាការ​ប្រកួត​នេះ​នៅលើ​កញ្ចក់​ទូរ​ទ្សន៍​នោះឡើយ​៕

adverise with khmeread

មតិយោបល់