adverise with khmeread 2233

បើ​ឃើញ​សត្វ​នេះ​លើ​ឆ្នេរ ត្រូវ​រត់​ឱ្យ​លឿន កុំ​នៅក្បែរ​វា​ឱ្យសោះ​

    ​អ្នក​មិនដែល​រំពឹងថា​មាន​បញ្ហា​នៅ​កន្លែង​ដែល​អ្នក​កំពុង​ទៅលេង​ទេ ប៉ុន្ដែ​អ្នក​ត្រូវ​ដឹង​នូវ​អ្វីដែល​អ្នក​គួរ​ចៀសវាង​ប្រសិនបើ​ឃើញ​ពួកវា​។​

​    ​បញ្ហា​ខ្លះ​កើតឡើង​ដោយសារ​ភាពក្លាហាន​រប​ស់​អ្នក​។ ប្រសិនបើ​អ្នក​មិន​ខ្លាច​ពួកវា​ទេ អ្នក​ប្រហែលជា​ធ្វើឱ្យមាន​កំហុស​ធំ​ហើយ​។ បើ​អ្នកឃើញ​សត្វ​ប្រភេទ​នេះ​អ្នក​គួរតែ​រត់​ឱ្យបាន​លឿន ព្រោះ​វា​បង្ក​គ្រោះថ្នាក់​។ សត្វ​នេះ​ហៅថា Portuguese man of war (​អ្នក​ចម្បាំង​ព័រ​ទុយ​ហ្គា​ល់​) ជារឿយៗ​វា​អណ្ដែត​ទឹក​តាម​បណ្ដោយ​ឆ្នេរ ហើយ​អាច​ឃើញ​វាពី ១ ពាន់ ឬ​លើស​នេះ​។​

​    ​ពួកវា​មិន​មក​បណ្ដែត​ទឹក​ដោយ​ខ្លួន​ពួកវា​ទេ ដោយសារ​ពពុះ​របស់​វា​ទើប​ធ្វើឱ្យ​វា​អណ្ដែត​ទឹក​។ នៅ​ឆ្នេរ​មួយចំនួន​សម្បូរ​សត្វ​នេះ​រហូតដល់​ថ្នាក់​ដាក់​សញ្ញា​ព្រមាន​ក៏មានដែរ​។ ប្រសិនបើ​អ្នក​ប៉ះ​វា អ្នក​អាច​ទទួល​ទ្រនិច​ដ៏​អាក្រក់​ពី​វា​ដែល​វា​ប្រើ​សម្រាប់​ការពារ​ខ្លួន​។ ទ្រនិច​របស់​វា​ធ្វើឱ្យ​ឈឺចាប់​អាក្រក់​ណាស់ ហើយ​ក្នុងករណី​កម្រ​អាច​សម្លាប់​អ្នក​បាន​។ ហើយ​ប្រសិនជា​បាន​ប៉ះ​វា​ហើយ អ្នក​គួរ​ប្រញាប់ប្រញាល់​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់