adverise with khmeread Ex tvb actress belinda hamnett says crooked nose caused by fall

អតីត​តារា​ទូរទស្សន៍ TVB នាង Belinda Hamnett ដែល​ធ្លាប់តែ​បដិសេធ​វះកាត់​ច្រមុះ ឥឡូវ​ភស្តុតាង​បង្ហាញ​លើគោក​លែង​ប្រកែក​បាន​ហើយ​

    ​ប្រសិនបើ​អ្នក​ធ្លាប់​ឃើញ​រូបភាព​ដើម​របស់​អតីត​តារា​សម្ដែង​ហុងកុង Belinda Hamnett  អ្នក​ប្រហែលជា​កត់សម្គាល់ឃើញ​អ្វីមួយ​ផ្លាស់ប្ដូរ​លើ​រូប​កញ្ញា​។​

​    ​តារា​វ័យ ៤១ ឆ្នាំ បាន​ត្រឡប់មក​វិស័យ​សិល្បៈ​វិញ​ក្នុង​ក្នុង​ឆ្នាំ ២០១៥ ហើយ​បានទទួល​ការរិះគន់​អំពី​ច្រមុះ​របស់​កញ្ញា ដោយសារ​វា​វៀច​មួយ​ចំហៀង​។​

​    ​កូនកាត់​អង់គ្លេស​រូបនេះ ធំធាត់​នៅ​សិង្ហ​បុរី​បាន​បដិសេធថា​មិនបាន​ចាក់​ថ្នាំ Botox ឬក៏​វះកាត់​ទេ ប៉ុន្ដែ​នាង​បាន​ដួល​បាក់​ច្រមុះ ពេល​កំពុងស្នាក់នៅ​សិង្ហ​បុរី ២ ឆ្នាំមុន ហើយ​បាន​និយាយថា​ការព្យាបាល​នៅ​ទីនោះ​ថ្លៃ​ពេក​ពិបាក​រក​កន្លែង​ព្យាបាល​។​

​    ​ប៉ុន្ដែ​ថ្មីៗ​នេះ​កញ្ញា​ទើបតែ​លាតត្រដាង​ការពិត ថា​កញ្ញា​បាន​វះកាត់​ច្រមុះ​ក្រោម​ផ្លែកាំបិត​ពិតមែន ប៉ុន្ដែ​វា​មិនជា​សះស្បើយ​ឡើយ ទើប​បន្សល់​ច្រមុះ​វៀច​បែបនេះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់