adverise with khmeread 1

ឃាត់​បុរស​ជនជាតិ​ចិន​ម្នាក់​ជាប់​សង្ស័យ​ករណី​កាប់សម្លាប់​មនុស្ស​!!!

    ភ្នំពេញ ៖ ជនសង្ស័យ​ជា​ជន​ជាតិចិន​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​នៅ​ថ្ងៃទី​១២ ​តុលា ឆ្នាំ​២០១៦ វេលា​ម៉ោង​០៩ ​និង​៣០​នាទី នៅ​ចំណុច​ផ្ទះជួល ផ្លូវលំ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ពីបទ​ជាប់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម (​កាប់​បណ្តាល​ឱ្យស្លាប់​)​។​

    ប៉ូលិស​បានឱ្យដឹងថា កម្លាំង​ប៉ូលិស​ខណ្ឌមានជ័យ បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ឈិន សៀវ​ជីន  ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ចិនដីគោក កាន់​លិខិតឆ្លងដែន​លេខ G28424609  មុខរបរ លក់ដូរ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ពីបទ​ឃាតកម្ម (​កាប់​បណ្តាល​ឱ្យ​ស្លាប់​)​។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​រូបនេះ​ជាប់​សង្ស័យ​កាប់សម្លាប់ លើ​ជនរងគ្រោះ ​លាន់ ចុង​ប៉ាវ  ហៅ ប៉  ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ ចុងភៅ ស្នាក់នៅ​ផ្ទះជួល សង្កាត់បឹង​ព្រលិត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១៦ វេលា​ម៉ោង៨ ​និង​៤០ នាទី​យប់​នៅ​ចំណុច​ដី​ឡូ​តិ៍​វាល​ខ្សាច់ ផ្លូវ​៦០​ម៉ែត្រ ភូមិ ព្រែក​តា​នូ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។​

    ការឃាត់ខ្លួន​គឺ​យោងតាម​ដីកា​បញ្ជាឱ្យ​ចូលខ្លួន​លេខ ១៦៤ អយ​ណ ចុះ​ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៦ ចេញ​ដោយ​លោក តុ​ប ឈុន​ឡុង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ។​

    បច្ចុប្បន្ន​ជនសង្ស័យ ឈិន សៀវ​ជីន ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង។ ​យ៉ាងណាក៏ដោយ​ជនសង្ស័យ​រូ​នេះ​នៅ​មិនទាន់​សារភាព​នៅឡើយ៕

adverise with khmeread

មតិយោបល់