adverise with khmeread 1

Maradona និង Veron ដេញ​ប្រតាយប្រតប់​គ្នា​ក្នុង​ការប្រកួត​ដើម្បី​សន្តិភាព​របស់​សម្តេច​ប៉ាប​

​    ​លោក Diego Maradona ត្រូវបាន​ក្រុម​សន្តិសុខ​ចូល​អន្តរាគមន៍​បន្ទាប់​ពី​គាត់​បាន​ប៉ះទង្គិច​គ្នា​ជាមួយ Juan Sebastian Veron អំឡុង​ការប្រកួត​មិត្តភាព​ដើម្បី​សន្តិភាព​របស់​សម្តេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស កាលពី​ថ្ងៃ​ពុធ​។​

​    ​វីរបុរស​បាល់ទាត់​អា​ហ្ស​ង់​ទីន​រូបនេះ បាន​បង្ហាញថា គាត់​នៅ​ត្រៀមខ្លួន​រួចរាល់​ដើម្បី​វ៉ៃ​គ្នា​បន្ទាប់ពី​ជម្លោះ​ជាមួយ​អតីត​ខ្សែបម្រើ Manchester United រូបនេះ​។​

​    ​Veron ដែល​ធ្លាប់​លេង​ក្រោម​ការបញ្ជា​របស់លោក Maradona នៅ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​អំឡុង​ឆ្នាំ ២០០៨ ដល់ ២០១០ បានប្រកែក​គ្នា​ជាមួយ​វីរបុរស​បាល់ទាត់​រូបនេះ អំឡុង​ការប្រកួត​នៅ​ទីក្រុង​រ៉ូម  ហើយ​មិនយូរ​មិនឆាប់​ការ​ប្រកែក​គ្នា​រវាង​អ្នក​ទាំងពីរ​នេះ​បាន​កើន​កម្តៅ​ខ្លាំង​។​

​    ​ខណៈ​ក្រុម​កីឡាករ​បាន​ដើរ​ឆ្ពោះទៅកាន់​បន្ទប់​រៀងៗ​ខ្លួន​ពេល​តង់​ទីមួយ Maradona បានបង្ហាញ​កំហឹង​របស់ខ្លួន​ចំពោះ Veron រករឿង​ប្រតាយប្រតប់​គ្នា ហើយ​ត្រូវបាន​ក្រុម​សន្តិសុខ​បង្ខំចិត្ត​ចូល​ឃាត់​ដើម្បី​បញ្ចប់​បញ្ហា​៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់