adverise with khmeread 14643212 1144195775667296 25123568 n

ធ្លាក់​ម៉ូ​ទ័​រ​ចំក្បាល​​កម្មករ​ម្នាក់ស្លាប់​នៅ​និរោធ ​សូមប្រុងប្រយ័ត្នទាំងអស់គ្នា

    ភ្នំពេញ ៖ ករណី​ធ្លា​ក់ម៉ូទ​រ័​យោង​សម្ភារៈ​ត្រូវ​មនុស្ស​ស្លាប់ កាលពី​ថ្ងៃទី​១២​ តុលា​​ ឆ្នាំ​២០១៦ ម៉ោង​៣​ និង៣០​នាទី នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ភូមិ​ឫស្សី​ស្រស់ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ ចាន់ ខេង ភេទ​ប្រុស អាយុ ៣៧​ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ទីតាំង​កើតហេតុ។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​១២ ​តុលា​ ឆ្នាំ​២០១៦ ម៉ោង ៣​និ​៣០​នាទី រសៀល​ជនរងគ្រោះ​បានរៀបចំ​បាវស៊ី​ម៉​ង់​ត៍ ចងភ្ជាប់​នឹង​ខ្សែ​ម៉ូ​ទ​រ័​ដើម្បី​យោង​ឡើង​ទៅជា​ន់ទី​៣ រួច​ក៏មាន​កម្មករ​ផ្សេងទៀត​ចុច​ម៉ូ​ទ​រ័​យោង​ឡើង​បាន​ត្រឹម​ជាន់​ទី​១ ក៏​បាក់​ដាច់ទឹក​អ​ន្សា​រ​ធ្លា​ក់ម៉ូ​ទ​រ័​ចុះមក​ត្រូវ​ចំក្បាល​ជនរងគ្រោះ​ធ្លាយ​ខួរ បណ្តាលឱ្យ​ស្លាប់ ភ្លាម​នៅ​កន្លែងកើតហេតុ។​

    តាម​ការសន្និដ្ឋាន​រប​ស់លោក​គ្រូពេទ្យ​តុលាការ បញ្ជាក់ថា ជនរងគ្រោះ​ស្លាប់​ដោយ សារ​បែកក្បាល​ធ្លាយ​ខួរ។ ​ជុំវិញ​ករណីនេះ​ប៉ូលិស​មិនបាន​ឃាត់ខ្លួន​ជនសង្ស័យ​ណា​ម្នាក់​នោះទេ។​

    បច្ចុប្បន្ន​សព​ជនរងគ្រោះ​ប្រគល់ជូន​ក្រុមគ្រួសារ យក​ធ្វើបុណ្យ​នៅ​ស្រុកកំណើត​តាម​ប្រពៃណី៕


adverise with khmeread

មតិយោបល់