adverise with khmeread 14689743 1144202498999957 820853142 o

ឃាត់​ចោរ​២​នាក់​ឆក់យក​កាបូប​លុយ​ពី​ជន​ជាតិចិន

    ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បានធ្វើ​សកម្មភាព​ឆក់យក​កាបូប​ប្រាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​នៅ​ថ្ងៃទី​១២​ ខែតុលា​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង​ប្រហែល​១១ ​និង​៤០​នាទី ​នៅ​ចំណុច​បណ្តោយ​ផ្លូវលំ​ភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​និយាយថា  ជនសង្ស័យ​ឈ្មោះ​១-ឈ្មោះ​ ប៉ែន ម៉េង​ហួរ ​ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ​ ជនជាតិខ្មែរ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់​នៅផ្ទះ​លេខ​៥៩​​ ផ្លូវ​២០០៤ ​សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានី​ភ្នំពេញ​ និង​២-​ឈ្មោះ ​ព្រំ ចិន​ ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ ​ជនជាតិខ្មែរ​មុខរបរ​មិន​ពិតប្រាកដស្នាក់នៅ​បន្ទប់​ជួល​លេខ​៨​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ ​វ៉ាង លី​ហ្វី​ ភេទ​ស្រី​ អាយុ​៤២​ឆ្នាំ​ ជនជាតិ​ចិន​មុខរបរ​អាជីវករ​ស្នាក់​នៅ​ភូមិ​ក្បាលដំរី​សង្កាត់​កា​កាប​ខណ្ឌ​ពោធិ៍​សែនជ័យ​។​ សម្ភារៈ​វត្ថុតាង​ចាប់យក​និង​ដកហូត ១-​កា​កាប​យួរដៃ​ចំនួន​០១​ក្នុងនោះ​មាន​ប្រាក់​ចំនួន ​១ ៣៩០ ដុល្លា​រ (​មួយ​ពាន់​បី​រយ​កៅសិប​ដុល្លា​រអាមេរិក​), ២-ទូរស័ព្ទ​ចំនួន​០១​គ្រឿង​ម៉ាក់​ហួ​វ៉ៃ,​ និង​៣-ម៉​តូ​ចំនួន​០១​គ្រឿង​ម៉ាក​ឡែ​ត​ព៌​ណស​ពាក់​ស្លាក​លេខ​តាកែវ​ 1L.5646 ​លេខ​តួ​ ៤១០៥៤៤ ​លេខ​ម៉ា​ស៊ី​ន​៤១០៥១២ ។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​១២ ​ខែតុលា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​ប្រហែល​១១ ​និង​៤០​នាទី​មុនពេលកើ​ត​ហេតុ​ជនរងគ្រោះ​ឈ្មោះ​ វ៉ាង លី​ហ្វី ​ភេទ​ស្រី ជនជាតិ​ចិន​ បាន​ជិះ​រថយន្ត​ជាមួយ​ប្តី​ចេញពី​ផ្ទះជួល​នៅ​ភូមិ​ក្បាលដំរី​ (​សង្កាត់​កា​កាប​) ​ដោយ​យកលុយ​ចំនួន​ ២១ ៣៩០​ ដុល្លារ​
​ដាក់​ក្នុង​កាបូប​ ដើម្បី​យកមក​ដាក់​នៅក្នុង​ធនាគារ​កាណាឌីយ៉ា ​(​សង្កាត់​ទឹកថ្លា​)​។​

    ពេលមកដល់​ប្តី​ជនរងគ្រោះ​បាន​យកលុយ​ចំនួន​ ២០ ០០០ ដុល្លារ ​​ទៅ​ដាក់​ក្នុង​ធនាគារ​នៅសល់​លុយ​ចំនួន​១៣៩០$​ជនរងគ្រោះ​បាន​ទុកនៅក្នុង​កាបូបដៃ​ហើយ​យួរ​ឆ្លងកាត់​ផ្លូវថ្នល់​ពី​ទិស​ខាង​លិចទៅ​ទិសខាងកើត​គោលបំណង​ចូលក្នុង​ផ្សារ​រតនា​ផ្លា​ហ្សា​។​

    ពេល​ដើរ​ជិត​ឆ្លង​ផុត​ផ្លូវថ្នល់​ស្រាប់​តែមាន​ជនសង្ស័យ​ចំនួន​០២​នាក់​ជិះ​ម៉ូតូ​ចំនួន​០១​គ្រឿង​ម៉ាក​ឡែ​ត​ព៌​ណស​ពាក់​ស្លាក​លេខ​តាកែវ​​ 1L.5646 ជិះ​ពី​ទិស​ខាងត្បូង​មក​ទិស ខាងជើង​ជន​ស្ស័​យ​អង្គុយ​ខាងក្រោយ​ឈ្មោះ​ ប៉ែន ម៉េង​ហួរ​ បាន​យកដៃ​ស្តាំ​ធ្វើ​សកម្មភាព​ឆក់​ទាញ​កាបូប​ពី​ជនរងគ្រោះ​ពុំបានដោយ​បណ្តាល​ឱ្យ​ជនរងគ្រោះ​ដួល​ពេលនោះ​សមត្ថកិច្ច​ទៅដល់​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់​យកមក​ប៉ុស្តិ៍​រដ្ឋបាល​ទឹកថ្លា​សាកសួរ​តែម្តង​។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​សែន​សុខ​រង់ចាំ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានីភ្នំពេញ៕​

adverise with khmeread

មតិយោបល់