adverise with khmeread 1

ខឹង​ម៉ែក្មេក​លាក់​ប្រពន្ធ! បែរ​ជាចងកំហឹង វាយបំផ្លាញ​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ​ជាប់​ខ្នោះ​ប៉ូលិស​

    កណ្តាល ៖ បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​នៅ​ថ្ងៃទី​១២​ ​តុលា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​១ ​និង​៣០នាទី នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ ​គុន នារី ក្នុងភូមិ​ទួល​ស្វាយ ឃុំ​ឈើខ្មៅ ស្រុក​កោះធំ ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ ០២ នាក់ គឺ​១-​ឈ្មោះ​ ទែន សុខ ភេទ​ប្រុស អាយុ ៥៦​ ​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ក្បាលជ្រោយ ឃុំ​ឈើខ្មៅ ស្រុក​កោះធំ មុខរបរ កសិករ និង​ជា​ជំទប់​ទី​១ គណៈបក្ស​សង្គ្រោះ​ជាតិ​ ឃុំ​ឈើខ្មៅ និង​២-​ឈ្មោះ គុន នារី ភេទ​ស្រី អាយុ ៥៥ ​ឆ្នាំ ជនជាតិខ្មែរ (​ត្រូវជា​ម្ដាយក្មេក​ជនសង្ស័យ​) មាន​ទីលំនៅ ភូមិ​ឃុំ​កើតហេតុ មុខរបរ កសិករ។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ ញឹម សុជាតិ ភេទ​ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ចុង​កោះគរ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្ដាល មុខរបរ កសិករ (​ឃាត់ខ្លួន​) ។  សម្ភារៈ​ខូចខាត ៖ ស្លាក​សញ្ញា​គណៈបក្ស​សង្គ្រោះ​ជាតិ​ចំនួន ០១ ធ្វើ​ពីស័ង្កសី មាន​ទំហំ ០,៩ គុណ ៣ ម៉ែត្រ។​

    ប៉ូលិស​បន្តថា នៅ​មុនពេល​កើតហេតុ​មួយថ្ងៃ ជនសង្ស័យ​បានធ្វើ​ដំណើរ​មក​តាមរ​ក​ប្រពន្ធ​ឈ្មោះ ហ៊ លាង​ហ៊ី ឯ​ផ្ទះ​ម្ដាយក្មេក​របស់ខ្លួន​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ដោយ​ប្រពន្ធ​របស់​ជន សង្ស័យ​បាន​រត់គេច​ចេញពីផ្ទះ​ព្រោះតែ​ត្រូវ​ជនសង្ស័យ​ជា​ប្ដី​វាយ​ធ្វើបាប។​

    ពេលមកដល់​ជនសង្ស័យ​បាន​និយាយ​សុំ​យកប្រពន្ធ​ទៅផ្ទះ​វិញ តែ​ប្រពន្ធ និង​ម្ដាយក្មេក​ពុំ​ព្រម រួច​ជនសង្ស័យ​ក៏​សម្រាក​នៅ​ទីនោះ។  លុះ​នៅវេលា​ម៉ោង​ប្រមាណ១៣ ​និង​៣០នាទី ក្រោយ​ពី​ជនសង្ស័យ​បាន​ផឹកស្រា​ស្រវឹង​នៅឯ​ផ្ទះ​ម្ដាយក្មេក​ខ្លួន​រួច​បាន​ទាស់ពាក្យ​​សម្ដី​គ្នា​ជាមួយ​ម្ដាយក្មេក ហើយ​បាន​ទាញយក​ដំបង​ឈើ​វាយ​ទៅលើ​ស្លាក​គណៈបក្ស​សង្គ្រោះ​ជាតិ ដែល​ដាក់​បញ្ឈរ​នៅខាងមុខ​ផ្ទះ បណ្ដាលឱ្យដួល​ខូចខាត រួច​ទាញ​ទៅ​​ដាក់​លើផ្លូវ​ជាតិ​លេខ ១១០។​

    ក្រោយមក​បាន​បន្តិច​ម្ដាយក្មេក​ជនសង្ស័យ និង​ឈ្មោះ​ ទែន សុខ បានមក​ដាក់ពាក្យ​បណ្ដឹង​មក​សមត្ថកិច្ច​ប៉ុស្ដិ៍​មូលដ្ឋាន ភ្លាមនោះ​សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែងកើតហេតុ រួច​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ ញឹម សុជាតិ មកកាន់​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កោះធំ ដើម្បី​សាកសួរ​និង​បន្ត​ចាត់ការ​តាម​នីតិវិធី៕
 

adverise with khmeread

មតិយោបល់