adverise with khmeread Unnamed %281%29

ស្រីស្អាត​ម្នាក់​បើក​ម៉ូតូ​ដួល​ខ្លួនឯង​របួស​បាក់ជើង​

    កោះកុង ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ជិះ​ម៉ូតូ ដួល​ដោយ​ខ្លួនឯង នៅលើ​វិថី​សាយ ភូ​ថង ចំណុច​ខាងកើត​ផ្លូវបំបែក បត់​កាត ​(​កូន​កុក​) ចម្ងាយ​ប្រមាណ ៤០០ ​ម៉ែត្រ​នៅ​ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ វេលា​ម៉ោង៦​ និង​៣៥​នាទី​ល្ងាច របួសធ្ងន់​ម្នាក់។​

    ប៉ូលិស​និយាយថា ភាគី​ម៉ូតូ ម៉ាកវីវ៉ា ព៌​ណ​ខ្មៅ ផលិត​ឆ្នាំ ២០០៦ គ្មាន​ស្លាក​លេខ មាន​ទិសដៅ​ពី​កើ​តទៅ​លិច បើកបរ​ដោយ​ឈ្មោះ នឿន ខ្មៅ ភេទ​ស្រី អាយុ ៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ក្រុមហ៊ុន​យូ​ញៀន មាន​ទីលំនៅ​ភូមិ​-​ឃុំ​កណ្តោល ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង បណ្តាល​ឱ្យរងរបួស ធ្ងន់។ មូលហេតុ បើកបរ​ក្នុងស្ថានភាព​ស្រវឹងស្រា។​

    ក្រោយ​កើតហេតុ កម្លាំង​ជំនាញ សហការ ជាមួយ​កម្លាំង​ប៉ូលិស​ស្នាក់ការ​សន្តិសុខ​កូន​កុក និង​កម្លាំង​ប៉ុស្តិ៍​ន ​ប​រដ្ឋបាល​ភ្ញី​មាស ចុះទៅពិនិត្យ​កន្លែងកើតហេតុ  ហើយ​ជនរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ បញ្ជូនទៅ សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុកស្រែ​អំបិល។ ​ចំណែក​ម៉ូតូ កម្លាំង​ជំនាញ យើង​យកមក​រក្សាទុក នៅ​ស្នាក់ការ​សន្តិសុខ​កូន​កុក រងចាំ​ម្ចាស់​មក​ទទួលយក​៕

adverise with khmeread

មតិយោបល់