adverise with khmeread 394dfc2300000578 3834360 image a 42 1476274213762

Barcelona និង Real Madrid អួតគម្រោងកីឡដ្ឋានថ្មីទំនើបដូចគ្នា តើមួយណាអស្ចារ្យជាងមួយណា?

    Lionel Messi និង Cristiano Ronaldo នឹងទទួលបានផ្ទះថ្មីនៅរយៈជាងបីឆ្នាំខាងមុខទៀត ខណៈដែលទាំងអ្នកមានបុណ្យ Barcelona និងអធិរាជស Real Madrid បានដាក់បង្ហាញគម្រោងរាប់រយលានអឺរ៉ូទៅលើការកែកុនមុខមាត់នៃកីឡដ្ឋានរបស់ពួកគេ។ វេបសាយ Daily Mail បានបង្ហាញលក្ខណៈពិសេសរវាងកីឡដ្ឋានថ្មីទាំងពីរដូចខាងក្រោម។

    * តើនរណាជាអ្នករចនាម៉ូតសម្រាប់កីឡដ្ឋានថ្មីនេះ?

    Barcelona៖ 
    ផែនការដ៏អស្ចារ្យរបស់លោក Norman Foster បានកើតឡើងកាលពីឆ្នាំ ២០០៧ ប៉ុន្តែនៅទីបំផុត វាត្រូវបានក្រុមរបស់ប្រទេសជប៉ុន Nikken Sekkei និងអ្នករចនាម៉ូតជនជាតិកាតាឡានលោក Joan Pascual និងស្ថាបត្យករលោក Ramon Ausio ដែលជាអ្នកឈ្នះលើកុងត្រានៃគម្រោងអភិវឌ្ឍន៍មួយនេះ។

    Real Madrid៖
    ក្រុមស្ថាបត្យករអាល្លឺម៉ង់ GMP Arckitekten និងមានក្រុមហ៊ុនរចនាម៉ូតរបស់ជនជាតិកាតាឡាន L35 និង Ribas&Ribas ស្ថិតនៅពីក្រោយគម្រោងរបស់ Real Madrid ។ 

    * ទីតាំង

    Barcelona៖ 
    នឹងមិនផ្លាស់ទីតាំងនោះឡើយ។ 

    Real Madrid៖
    ដូចគ្នានឹងនេះដែរ ពួកគេនឹងនៅតែចាប់ទីតាំងនៅកណ្តាលទីក្រុងរបស់ខ្លួននៅលើរុក្ខវិថី Paseo de la Castellana រដ្ឋធានីម៉ាឌ្រីត។

    * តើកីឡដ្ឋានទាំងពីរនឹងអាចផ្ទុកមនុស្សបានចំនួនប៉ុន្មាន?

    Barcelona៖ 
    គឺកើនឡើងពីចំនួន ៩៨.៧៧២នាក់ ទៅដល់ ១០៥.០០០នាក់។ 

    Real Madrid៖
    វានឹងនៅតែស្ថិតនៅចំនួនជាង ៨១.០០នាក់ដដែលប៉ុណ្ណោះ ហើយនឹងមានត្រឹមតែ ៣.០០០កៅអីថ្មីប៉ុណ្ណោះ ប៉ុន្តែនឹងប្តូរកៅអីចាស់ៗចេញទាំងអស់ ដូច្នេះហើយទើបចំនួនទស្សនិកជននៅចំនួនដដែល។

    * តើតម្លៃប៉ុន្មានដែលពួកគេនឹងចំណាយ?

    Barcelona៖
    គ្រាន់តែមួយតួខ្លួនកីឡដ្ឋានគឺចំណាយ ៣៩០ លានអឺរ៉ូ ប៉ុន្តែនឹងកើនឡើងដល់ ៦០០លានអឺរ៉ូ សម្រាប់កីឡដ្ឋាន Espai Barca ដែលសង់ឡើងជាប់គ្នាសម្រាប់ក្រុមបាល់បោះសង់បន្ថែមមួយទៀត។

    Real Madrid៖
    តម្លៃចុងក្រោយ នឹងគួរតែមានទំហំចំនួន ៤០០លានអឺរ៉ូ។

    *តើពេលណានឹងចាប់ផ្តើមដំណើរការ?

    Barcelona៖
    ដំណើរការមួយនេះ គឺត្រៀមសាងសង់នៅចុងបញ្ចប់នៃរដូវកាលនេះ។

    Real Madrid៖
    គម្រោងការនេះ អាចនឹងចាប់ផ្តើមនៅឯដើមខែឧសភា ឆ្នាំ២០១៧។

    * តើពេលណាដែលគម្រោងទាំងពីរនេះនឹងគ្រោងនឹងបញ្ចប់?

    Barcelona៖ ២០២១។

    Real Madrid៖ ២០២០ ប្រសិនបើគ្រប់យ៉ាងរលូនតាមគម្រោងការ មានន័យថា អធិរាជសអាចកាត់ខ្សែបូរមុន Barcelona៕

ប្រភព៖ dailymail

adverise with khmeread

មតិយោបល់