adverise with khmeread Aaron 1

Aaron Ramsey ត្រឡប់​ចូល​ហ្វឹកហាត់​វិញ​បន្ទាប់​សះស្បើយ​ពី​បញ្ហា​សរសៃពួរ​

     បន្ទាប់ពី​ចាប់ផ្តើម​សះស្បើយ​ពីរ​បួស​សរសៃពួរ​កីឡាករ Aaron Ramsey បាន​វិល​ត្រឡប់មក​ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្លឹប Arsenal វិញ​ហើយ​។ ខ្សែបម្រើ​សញ្ជាតិ​វ៉េ​ល​រូបនេះ​ខកខាន​មិនបាន​បង្ហាញ​សមត្ថភាព​ចាប់តាំងពី​ការប្រកួត​បើកឆាក​ចាញ់​ក្រុម Liverpool នៅ​ពហុកីឡាដ្ឋាន Emirates ។ 

​    ​Ramsey ធ្លាប់​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ Euro 2016 ជាមួយនឹង​ក្រុម​វ៉េ​ល​។ គ្រូបង្វឹក​ក្លឹប Arsenal លោក Arsene Wenger សារភាពថា លោក​ប្រញាប់​ដាក់​ឲ្យ Ramsey លេង​ពេក​នៅក្នុង​ការប្រកួត​បើកឆាក​ក្របខណ្ឌ PL​។ ប៉ុន្តែ​ពេលនេះ Ramsey វ័យ​២៥​ឆ្នាំ​ចាប់ផ្តើម​សះស្បើយ ហើយ​អាច​បន្ត​ការហ្វឹកហាត់​បាន​។​

​    ​ទោះបីជា​យ៉ាងណា​លោក Wenger មាន​ភាពស្ទាក់ស្ទើរ​មិន​ហ៊ាន​ដាក់​ឲ្យ  Ramsey លេង​ភ្លាមៗ​នោះទេ​ដោយ​គ្រោង​ដាក់​ឲ្យ​លេង​ជាមួយ​យុវជន​ក្រោម​អាយុ​២៣​ឆ្នាំ​សិន​៕

adverise with khmeread

មតិយោបល់