adverise with khmeread Unnamed %281%29

ម្ចាស់ផ្ទះ​ដេកលក់​មាន​ជនពាល​អូស​យក​ម៉ូតូ​ពីក្រោម​ផ្ទះ​ទៅ​ដុតចោល

    កំពង់ធំ ៖ មាន​ជន​មិន​ស្គាល់មុខ​ប្រព្រឹត្ត​អំពើ​ដុតបំផ្លាញ​ម៉ូតូ​ឱ្យ​ខូចខាត​ដោយ​ចេតនា​ហើយ​រត់គេចខ្លួន​បាត់​ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ ថ្ងៃទី​១៣ ​តុលា​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង ចន្លោះ​ពី​១២​អា​ធ្រា​ត្រ​ដល់​ម៉ោង​៤​ទៀបភ្លឺ នៅ​ចំណ​ច​ភូមិ​តា​ព្រាច ឃុំ​ទីពោរ ស្រុក​សន្ទុក ខេត្តកំពង់ធំ។​

    ប៉ូលិស​និយាយថា ម្ចាស់​ម៉ូតូ​ឈ្មោះ សំរិត សា​វ៉េ​ត ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ អាសយដ្ឋាន ទីកន្លែង​កើតហេតុ​ខាងលើ។ ​ម៉ូតូ​ដែល​ត្រូវ​ដុតបំផ្លាញ​ម៉ាក រាំបូ ​ពណ៌​ខ្មៅ​ ផលិត​នៅ​ប្រទេស​ចិន គ្មាន​ស្លាក​លេខ។​

    ម្ចាស់ផ្ទះ​បាន​បំភ្លឺ​ប្រាប់​ប៉ូលិស​ថា ជនសង្ស័យ​បាន​លួច​ចូល​យក​ម៉ូតូ​ពីក្រោម​ផ្ទះ​របស់គាត់​ (​ជនរងគ្រោះ​)​ ដែល​គ្មាន​របង​បិទ រួច​យកទៅ​ដុតចោល ខាងជើង​ផ្ទះ​ចម្ងាយ​ប្រមាណ​៥០០​ម៉ែត្រ លើ​ផ្លូវលំ​ដែលមាន​គុម្ពោត​ព្រៃ​នៅ​សងខាង ក្បែរ​វត្ត​កំពង់​ក្របៅ​។​

    ករណីនេះ​សមត្ថកិច្ច​ប៉ូលិស​កំពុង​អង្កេត​ស្រាវជ្រាវ ដើម្បី​កំណត់​មុខសញ្ញា​មក​ផ្តន្ទាទោស​តាមច្បាប់៕


 

adverise with khmeread

មតិយោបល់